ខេត្តបាត់ដំបង ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សមានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះOun Pheap បានសរសេរបង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនទាក់ទងនឹងការពង្រឹងនិងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅចំណុចភ្លេីងស្តុបផ្សារ១៣មករា ក្រុងបាត់ដំបង រៀបរាប់អំពីចំណុចអវិជ្ជមានរបស់មន្រ្តីនគរបាលនៅទីនោះ។
សូមបញ្ជាក់ថា នេះជាសេចក្តីបំភ្លឺព័ត៌មាន៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នាប៉ុន្មានម៉ោងមុននេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះOun Pheap បានសរសេរបង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ទាក់ទងនឹងការពង្រឹងនិងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅចំណុចភ្លេីងស្តុប ផ្សារ១៣មករា ក្រុងបាត់ដំបង ដែលការបង្ហោះផ្សព្វផ្សាយនេះម្ចាស់គណនីបានរៀបរាប់អំពីចំណុចអវិជ្ជមានរបស់មន្រ្តីនគរបាលនៅទីនោះ និងនាំទៅដល់អ្នកប្រេីប្រាស់បណ្តាញសង្គមខ្លះយកមកធ្វេីជាវេទិកាវាយប្រហារដោយពាក្យសម្តីអសុរោះនិងចោទប្រកាន់បន្ថែមចំពោះមន្រ្តីនគរបាលចរាចរណ៍ទូទៅ។
ដេីម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការវាយតម្លៃ សន្និដ្ឋានចំពោះបញ្ហានេះ ថ្នាក់ដឹកនាំស្នងការគឺលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដាក់បទបញ្ជាដល់ផែនជំនាញនិងនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកធ្វេីការសាកសួរ ស្រាវជ្រាវទាំងមន្រ្តីនគរបាលចរាចរណ៍នៅគោលដៅនោះ និងម្ចាស់គណនីហ្វេសប៊ុកខាងលេីផងដែរ។
ករណីរកឃេីញថា មន្រ្តីនគរបាលរូបណាប្រព្រឹត្តមិនត្រឹមត្រូវតាមជំនាញ វិជ្ជាជីវៈ ឬប្រព្រឹត្តផ្ទុយពីវិន័យរបស់កងកម្លាំងនគរបាលជាតិនោះ ថ្នាក់ដឹកនាំស្នងការដ្ឋាននឹងមានវិធានការតាមទិដ្ឋភាពជាក់ស្តែងនៃកំហុសឆ្គង ហេីយក្នុងករណីម្ចាស់យានឬម្ចាស់គណនីខាងលេីមានកំហុសនោះសមត្ថកិច្ចនឹងអនុវត្តទៅតាមផ្លូវច្បាប់ជាធរមាន។
ដូចបានជម្រាបជូនខាងលើសូមសាធារណជន អ្នកសារព័ត៌មាន ម្ចាស់គណនីខាងលេី និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន សូមអរគុណ៕
ដោយ ៖ សហការី