ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេថតពីចម្ងាយ បន្ទាប់ពីឃើញ ឡើងលើបង្កាន់ដៃស្ពានលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រែកព្នៅ (ហៅស្ពាន លី យ៉ុងផាត់) ។
តាមរយៈរូបភាពនេះ អ្នកលេង Facebook បានបង្ហោះថា ៖ ពិតជាក្លាហានមែនឡើងឈរលើបង្កាន់ដៃស្ពានរកឃាត់មិនទាន់ បុរសម្នាក់មិនដឹងថាមានវិបត្តិអ្វីនោះទេ បានសម្រេចចិត្តដែលមើលទៅដូចជាក្លាហានអស្ចារ្យណាស់ លោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រែកព្នៅ (ហៅស្ពាន លី យ៉ុងផាត់) ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ១១ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ហើយលិចបាត់ក្នុងទឹកបន្សល់ទុកតែស្បែកជើងនៅលើស្ពាន ។
គេបង្ហោះថា , តាមសាក្សីដែលបានថតបុរសនោះ ពេលកំពុងឡើងឈរនៅលើបង្កាន់ដៃស្ពាន មុនពេលលោតទឹកតែប៉ុន្មាននាទី បានឱ្យដឹងថា ៖ នៅមុនពេលកើតហេតុ គាត់បានឃើញបុរសរូបនោះធ្វើដំណើរដោយថ្មើរជើង ឡើងលើស្ពានក្នុងទិសដៅពីលិចទៅកើត ។ នៅពេលធ្វើដំណើរជិតដល់កណ្តាលស្ពាន ក៍បានតោងឡើងឈរលើបង្កាន់ដៃស្ពាន រួចលោតចុះទៅក្នុងទឹកទន្លេលិចបាត់តែម្តង៕
ដោយ ៖ សហការី