ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ចាត់តាំងលោក ជា វ៉ាន់ដេត ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ជំនួសកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន និងចាត់តាំងលោក គី តិច ជាអនុប្រធានទី១

ចែករំលែក៖

ភ្នំពេញ ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចចាត់តាំងលោក ជា វ៉ាន់ដេត ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ជំនួសកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន។ នេះបើតាមសេចក្តីសម្រេចរបស់សម្តេចតេជោ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។

ជាមួយគ្នានេះ ក្នុងសេចក្តីសម្រេចដដែលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់តាំងលោក គី តិច ជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវផងដែរ។

សូមជម្រាបថា ថ្មីៗនេះរាជរដ្ឋាភិបាលក៏បានចេញសេចក្តីសម្រេច ចាត់តាំងឱ្យលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តតាកែវផងដែរ។ 

យោងតាមសេចក្តីសម្រេច គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សម្រេច :

ប្រការ ១: សម្រួលភារកិច្ច លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ពីប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានខេត្តតាកែវ។

ប្រការ ២: ១. ចាត់តាំង លោក ជា វ៉ាន់ដេត ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ជំនួស លោកកិត្តិនីនិកោសលបណ្ឌិត ប៊ិន ឈិន។

២. ចាត់តាំង លោល គី តិច ជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ។

ប្រការ ៣ : ស្ថាប័នគណបក្សដែលពាក់ព័ន្ធ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និង លោកដែលមានឈ្មោះក្នុងប្រការ ១ និងប្រការ ២ ត្រូវប្រតិបត្តិតាមសេចក្តីសម្រេចនេះ ៕

ដោយ ៖ សហការី


ចែករំលែក៖