ព័ត៌មានទាន់ហេតុការណ៍៖

អ្នកក្រុងភ្នំពេញ និងអ្នកខេត្តកណ្ដាល​ ត្រៀម​ព្រោះនឹងមានការរអាក់រអួលចរន្តអគ្គិសនីខ្លះៗ​ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​សេចក្តីជូនដំណឹងរបស់​អគ្គីសនី​កម្ពុជា​ នៅរសៀល​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ បានជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ 

បើទោះបីជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

សូមអានព័ត៍មានលម្អិតនៅក្នុង​សេចក្ដី​ជូនដំណឹង​របស់​អគ្គីសនី​កម្ពុជា​ មានដូចខាងក្រោម​៖


ចែករំលែក៖