ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងមុខតំណែង ជាប្រធាន អនុប្រធាន និងសមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រាប់អាណត្តិថ្មី ចំនួន ៩រូប រួមមាន៖
១. លោក ប្រាជ្ញ ចន្ទ ប្រធាន
២. លោក ជឺ ចំណាន អនុប្រធាន
៣. លោក មាន សទិ សមាជិក
៤. លោក ឌឹម សុវណ្ណារុំ សមាជិក
៥. លោក សោម សូរីដា សមាជិក
៦. លោក ហេង ស៊ីឡេង សមាជិក
៧. លោក យិច សមិទ្ធិ សមាជិក
៨. លោក ហ៊ែល សារ៉ាត់ សមាជិក
៩. លោក ហង្ស ពុទ្ធា សមាជិក ។
សម្ដេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕
ដោយ ៖ សិលា