ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើកទុកចិត្ត (ប្រាក់ចំនួន៩.០០០ដុល្លារ)

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើកទុកចិត្ត (ប្រាក់ចំនួន៩.០០០ដុល្លារ)។ នេះបេីយោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០២៣។ 

តាមការបញ្ជាក់ពី​មន្រ្តី​អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា​ ការឃាត់ខ្លួននេះ​ជនសង្ស័យម្នាក់នេះ​ បានធ្វេីឡេីង​នៅថ្ងៃទី១៣ ខែធ្នូម្សិលមិញនេះ​ ពាក់ព័ន្ធករណីរំលោភលើកទុកចិត្ត (ប្រាក់ចំនួន៩.០០០ដុល្លារ) ប្រព្រឹត្តល្មើសកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅចំណុចរោងចក្រផលិតទឹកកកសញ្ញាខ្លាឃ្មុំទឹកកក ផ្លូវបេតុង ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ។

ជនសង្ស័យឈ្មោះ ស្វាយ វង្ស ភេទប្រុស មុខរបរលក់ទឹកកក មានទីលំនៅផ្ទះលេខ១៤៤ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។

សម្ភារៈបាត់បង់៖ ប្រាក់ចំនួន ៩,០០០ដុល្លារ។

បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ សហការី


ចែករំលែក៖