ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចយកម៉ូតូអ្នកដែលធ្វេីការរោងចក្រជាមួយគ្នាបានហេីយជិះយកមកទុករួចក៏ត្រឡប់ទៅធ្វេីការវិញខណៈម្ចាស់ចេញមករកម៉ូតូមិនឃេីញក៏សុំប្រធានរោងចក្រឆែកកាមេរ៉ាឃេីញជនសង្ស័យជិះចេញក៏នាំគ្នាឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្តង។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹក១៦ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងរោងចក្រមួយកន្លែង ភូមិស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ ខន សុខុម ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល។
ជនរងគ្រោះឈ្មោះ ធាង រុន ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូដែលជនសង្ស័យលួចនោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1 FD 1713 ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានជិះម៉ូតូខ្លួនទៅធ្វេីការទុកក្នុងរោងចក្រដូចសព្វមួយដងបន្ទាប់មករូបគាត់ក៏បានទុកសោម៉ូតូនៅតុម៉ាស៊ីនដេរដែលគាត់ធ្វេីការ លុះមកដល់វេលាកេីតហេតុយកសោបែរជាមិនឃេីញក៏បានចេញមកមេីលម៉ូតូក៏បាត់មិនដឹងទៅណា។
ប្រភពដដែលបានបន្តថា បន្ទាប់មករូបគាត់ក៏សុំប្រធានឆែកមេីលកាមេរ៉ាសុវត្តិភាព ឃេីញជនសង្ស័យជិះចេញទៅ មួយសន្ទុះក៏ចូលក្នុងរោងចក្រវិញ ដេីម្បីមកយកម៉ូតូខ្លួនមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំ1AN 1444 ទេីបឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាក់ការតាមនីតិវិធី៕
ដោយ៖សុខាសែនជ័យ