ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល ចេញសេចក្ដីសម្រេច ស្ដីពីការការតែងតាំងសមាសភាពក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាល ចេញសេចក្ដីសម្រេច ស្ដីពីការការតែងតាំងសមាសភាពក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រធានកិត្តិយស , លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ប្រធាន ។

សេចក្តីសម្រេចលេខ៨៥ សសរ ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ស្តីពីការតែងតាំងសមាសភាពនៃក្រុម ប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុក ជានិរាករណ៍។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេច នេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖