ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែងទីប្រឹក្សារាជរដ្ឋាភិបាលចំនួន ៣រូប ដែលមានឋានៈស្មើ អនុរដ្ឋលេខាធិការ

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តមសីហមុនី​ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងពីទីប្រឹក្សារាជរដ្ឋាភិបាល ៣រូប៖

១- ឯកឧត្តម មូល ឈឿន​ មានឋានៈស្មើ អនុរដ្ឋលេខាធិការ

២- ឯកឧត្តម ម៉ោល គឹមម៉ន​ មានឋានៈស្មើ អនុរដ្ឋលេខាធិការ

៣- ឯកឧត្តម អ៊ួង សុខអាន​ មានឋានៈស្មើ អនុរដ្ឋលេខាធិការ ។ នេះបើយោងតាមព្រះរាជក្រិត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាន នៅយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ៕ 

ដោយ ៖ សហការី


ចែករំលែក៖