ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងពីទីប្រឹក្សារាជរដ្ឋាភិបាល ៣រូប៖
១- ឯកឧត្តម មូល ឈឿន មានឋានៈស្មើ អនុរដ្ឋលេខាធិការ
២- ឯកឧត្តម ម៉ោល គឹមម៉ន មានឋានៈស្មើ អនុរដ្ឋលេខាធិការ
៣- ឯកឧត្តម អ៊ួង សុខអាន មានឋានៈស្មើ អនុរដ្ឋលេខាធិការ ។ នេះបើយោងតាមព្រះរាជក្រិត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាន នៅយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ៕
ដោយ ៖ សហការី