ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោក គីស៊ីដា ហ្វីមីអូ (Kishida Fumio) នាយករដ្ឋមន្ត្រីជប៉ុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ។
ប្រមុខរដ្ឋ រដ្ឋាភិបាលបានពិនិត្យឡើងវិញលើទំនាក់ទំនងអាស៊ាន-ជប៉ុន ក្នុងរយៈពេល ៥០ឆ្នាំ កន្លងមក ជាពិសេសក្នុងការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីប្រកាសចក្ខុវិស័យ និងផែនការ អនុវត្តន៍នៃទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្រ ដែលបានអនុម័តកាលពីឆ្នាំ២០១៣។ កិច្ចប្រជុំកំពូលរំលឹក ខួបអាស៊ាន- ជប៉ុនបានអនុម័តនូវឯកសារដ៏សំខាន់ចំនួន២ ដែលជាឯកសារគោលតម្រង់ទិសនៃការ ពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងទូលំទូលាយបន្ថែមទៀត ក្នុងការបើកទំព័រថ្មី នៃទំនាក់ ទំនងអាស៊ាន-ជប៉ុន សម្រាប់ការលើកតម្កើងសន្តិភាព ការរីកចម្រើនរួមគ្នា និងការអភិវឌ្ឍ ប្រកបដោយចីរភាព សម្រាប់រយៈពេល ១០ឆ្នាំ ទៅមុខទៀត រួមមាន៖ ១) សេចក្តីប្រកាសចក្ខុវិស័យ រួមស្តីពីមិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន៖ ដៃគូដែលជឿទុកចិត្តគ្នា និង ២) ផែនការ អនុវត្តន៍នៃសេចក្តីប្រកាសចក្ខុវិស័យរួមនេះ។
នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-ជប៉ុននេះ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះ ដំណើរដ៏វែងឆ្ងាយរបស់អាស៊ាននិងជប៉ុន ដែលជាសក្ខីភាពបង្ហាញពីភាពរឹងមាំផ្អែកលើ «សាមគ្គីភាព ក្នុងភាពចម្រុះ និងបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការរួមដៃគ្នាបង្ហាញនូវ “កម្លាំងនៃសន្តិភាព – ដែល ប្រជាជាតិក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវរួមគ្នាធ្វើ ដើម្បីធានាថា តំបន់របស់យើងនឹងមិនក្លាយជា វេទិកាថ្មីមួយទៀតនៃជម្លោះប្រដាប់អាវុធ ឬសង្គ្រាមដោយតួអង្គតំណាងនោះឡើយ។ សម្តេចធិបតី បានកាកសរសើរបានស្ថិតិកម្ពុជាស៊ីហ្វិក (AIP) បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ជប៉ុនក្នុងការអនុវត្ដអាទិភាពទាំង ៤ នៃ រួមមានកិច្ចសហប្រតិបត្តិការលមូសមុទ្រ តភ្ជាប់ គោលដៅអភិវឌ្ឍន៍ដោយចីរភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការនៅ ក្តីស្លាប់ ផ្សេងទៀត និងត្រៀមខ្លួនជាស្រេចដើម្បីចូលរួមក្នុងការបង្កើនសហថាមពល និងប្រសិទ្ធភាព ។
កិច្ចសហប្រតិបត្តិការរវាង AOIP និងចក្ខុវិស័យថ្មីរបស់ជប៉ុនស្តីពីឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP)។
ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី ក៏បានសម្តែងនូវកង្វល់ពីការបន្តបាញ់សាកល្បងមីស៊ីល អន្តរទ្វីប ដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងបានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងកិច្ចសន្ទនាដែលមានលក្ខណៈស្ថាបនា និងដោយសន្តិវិធី ដើម្បីជំរុញការរំសាយអាវុធ នុយក្លេអ៊ែរដោយពេញលេញ អាចផ្ទៀងផ្ទាត់បាន និងមិនអាចត្រឡប់ថយក្រោយ សំដៅធានា សន្តិភាព និងស្ថិរភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។ សម្តេចធិបតី ក៏បានអំពាវនាវឱ្យមានការដោះស្រាយ ឱ្យបានឆាប់រហ័សលើបញ្ហាចាប់ពង្រត់ជនជាតិជប៉ុន ដើម្បីពួកគេអាចវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារ វិញ។
សម្រាប់ការជំរុញភាពជាដៃគូចិត្តនិងចិត្តគ្រប់ជំនាន់ សម្តេចធិបតី បានស្នើឱ្យមានការយកចិត្ត ទុកដាក់បន្ថែមទៀតលើការអភិវឌ្ឍធនធានមនុស្ស ជាពិសេស តាមរយៈកម្មវិធីអប់រំ និងការបង្កើននូវ ការយល់ដឹងទូលំទូលាយរួមទាំងការគាំទ្រដល់វិស័យវប្បធម៌ សិល្បៈ និងកម្មវិធីផ្លាស់ប្តូរទំនាក់ទំនង យុវជនអាស៊ីបូព៌ា ដើម្បីពង្រឹងសមត្ថភាព និងភាពធន់របស់យុវជន។ សម្តេចធិបតី ក៏បានលើកទឹកចិត្ត ភាគីជប៉ុនបន្តគាំទ្រគម្រោងបណ្ណសារដ្ឋានបេតិកភណ្ឌវប្បធម៌ឌីជីថលអាស៊ាន និងការអនុវត្តសេចក្តី ប្រកាសអាស៊ានស្តីពីសមភាពយេនឌ័រ និងការអភិវឌ្ឍគ្រួសារ។
ចំពោះភាពជាដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ចនិងសង្គមនាពេលអនាគត សម្តេចធិបតីបាន សង្កត់ធ្ងន់លើការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលសេរី បើកចំហ មានតម្លាភាព សមភាព និង ផ្អែកលើវិធានច្បាប់ ព្រមទាំងបញ្ជាក់នូវភាពចាំបាច់ក្នុងការពង្រឹងការប្រើប្រាស់ក្របខ័ណ្ឌពាណិជ្ជកម្ម ពហុភាគីដឹកនាំដោយអាស៊ានដែលមានការចូលរួមយ៉ាងសកម្មពីដៃគូទាំងឡាយឱ្យអស់សក្តានុពល តួយ៉ាងដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន (AJCEP)។
សម្តេចធិបតី ក៏បានសម្តែងការគាំទ្រដល់គំនិតផ្តួចផ្តើមសហបង្កើតឧស្សាហកម្មយានយន្ត ជំនាន់ថ្មីអាស៊ាន-ជប៉ុន (ASEAN-Japan Next Generation Automotive Industry Co-Creation Initiative) និងគម្រោងរបស់ លោកនាយករដ្ឋមន្ត្រីជប៉ុន ក្នុងការកៀរគរមូលនិធិ ៣៥ពាន់លាន ដុល្លារអាមេរិក សម្រាប់រយៈពេល ៥ឆ្នាំ តាមរយៈភាពជាដៃគូរវាងរដ្ឋនិងឯកជន ក្នុងតំបន់អាស៊ាន ដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួន ដូចជា ការតភ្ជាប់ អន្តរកាលបៃតង ការប្រែប្រួលអាកាសធាតុ និងសហគ្រាសធុនមីក្រូ តូច និងមធ្យមជាដើម។ ការគាំទ្រគំនិតផ្តួចផ្តើមទាំងអស់នេះនឹងរួមចំណែក ដល់ការអនុវត្តន៍កម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ជាពិសេសការលើក កម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការនាំមកនូវកាលានុវត្តភាពថ្មីៗ និងការបង្កើតឱកាស ការងារ។
នៅក្នុងឱកាសនោះ នាយករដ្ឋមន្ត្រីជប៉ុន !! ក៏បានប្រកាសផងដែរនូវសកម្មភាពថ្មីក្រោម «ភាពជាដៃគូដើម្បីកសាងអនាគត» ដែលមានទឹកប្រាក់ចំនួន ៤០ពាន់លានយ៉េន ប្រមាណ ២៨១,៤៤លានដុល្លារអាមេរិក) សម្រាប់រយៈពេល ១០ឆ្នាំខាងមុខ និងគម្រោងទឹកប្រាក់ ចំនួន ១៥ពាន់លានយ៉េន (ប្រមាណ ១០៥,៥៤លានដុល្លារអាមេរិក) សម្រាប់កិច្ចការស្រាវជ្រាវ អន្តរ ជាតិ និងការផ្លាស់ប្តូរការបណ្តុះបណ្តាលមូលធនមនុស្ស។ ជាការឆ្លើយតប សម្តេចធិបតី បានគាំទ្រ គំនិតផ្ដួចផ្ដើមទាំងពីរនេះ និងបានបង្ហាញពីការត្រៀមខ្លួនជាស្រេចរបស់កម្ពុជា ដើម្បីចូលរួមចំណែក ក្នុងការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
សម្រាប់វិស័យថាមពល កម្ពុជា បានបញ្ជាក់ពីជំហរឹងមាំជាមួយនឹងសហគមន៍បំភាយឧស្ម័ន សូន្យអាស៊ី (Asia Zero Emission Community) ក្នុងការជំរុញអន្តរកាលថាមពលស្អាត និងសមធម៌ ដើម្បីឆ្ពោះទៅរកសង្គមអព្យាក្រឹតកាបូន និងការបំភាយឧស្ម័នសូន្យនៅអាស៊ី។ មូលដ្ឋានគ្រឹះនៃអន្តរ កាល ថាមពលរបស់កម្ពុជា គឺស្របគ្នាជាមួយនឹងសកម្មភាពរួមដែលជាចក្ខុវិស័យនៃសហគមន៍បំភាយ ឧស្ម័នសូន្យអាស៊ី។ កម្ពុជាជឿជាក់លើកិច្ចសហការរួមគ្នាដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងយល់ស្រប អំពីវិធីសាស្ត្រដែលផ្អែកទៅតាមស្ថានភាពតំបន់និងសង្គមរបស់ប្រទេសនីមួយៗ។ ក្នុង នោះ យុទ្ធសាស្ត្រ អព្យាក្រឹតកាបួនរបស់កម្ពុជា ឈរលើសសរស្ដម្ភចំនួន ៣ រួមមាន៖ ការបង្កើន សមាមាត្រនៃថាមពលកកើតឡើងវិញ ការលើកកម្ពស់ប្រសិទ្ធភាពថាមពល និងការពង្រីកអគ្គិសនី ភាវូបនីយកម្ម។ ស្របពេលកម្ពុជាកំពុងធ្វើការកែលម្អ កម្ពុជាមានការតាំងចិត្តខ្ពស់ មានចក្ខុវិស័យ ច្បាស់លាស់ ដើម្បីសម្រេចឱ្យបានអនាគតថាមពលមួយប្រកបដោយចីរភាព វិបុលភាព និងស្អាត សម្រាប់ប្រទេសជាតិរបស់យើងនិងតំបន់ ៕
ដោយ ៖ សិលា