ភ្នំពេញ៖ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលទើបទទួលបាននៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានសម្រេចតែងតាំង លោក សេង គន្ធ ជាអភិបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សូមជម្រាបជូនថា លោក សេង គន្ធ អតីតជាអភិបាលរងខណ្ឌកំបូល។
ជាក់ស្ដែងយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា ដូចខាងក្រោមនេះ៖
មាត្រា ១៖ តែងតាំងលោក សេង គន្ធ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ឱ្យកាន់មុខតំណែងជាអភិបាល នៃ គណៈអភិបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មាត្រា ២៖ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
មាត្រា ៣៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូច មានឈ្មោះក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ៕
ដោយ៖ សហការី