ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ១៩ ធ្នូ ចំនួន ១៣ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣២នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន  ៣២ នាក់ (ស្រី ០៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែធ្នូ ។

ក្នុងចំណោមជនសង្ស័យចំនួន ៣២នាក់ រួមមាន ៖

+ជួញដូរ ១ករណី ឃាត់ ៤នាក់(ស្រី ១នាក់)

+ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៥នាក់(ស្រី ២នាក់)

+បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ៧នាក់(ស្រី ០នាក់)

+ប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់(ស្រី ០នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៩ ខែធ្នូ រួមមាន ៖

-មេតំហ្វេតាមីន(Ice) = ៥,៣៧ក្រាម និង១៤កញ្ចប់តូច។

-កេតាមីន(Ke) = ១៧៧,៥១ក្រាម។

-អុិចស្តាសុី(mdma) = ១១០៧,៣៨ក្រាម។

-ហេរ៉ូអុីន(Heroine) = ៧០៤,៤៣ក្រាម។

-កញ្ឆា  = ២៥១២ក្រាម។

លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ០៨អង្គភាព

១ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៦១ក្រាម។

២ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។

៣ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៦៤ក្រាម។

៤ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ១៤កញ្ចប់តូច។

៥ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ០,០៦ក្រាម។

៦ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,០៦ក្រាម។

៧ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ៧នាក់ ចាប់យកIce ១,៩៩ក្រាម, Ke ១៧៧,៥១ក្រាម, MDMA ១១០៧,៣៨ក្រាម, Heroine ៧០៤,៤៣ក្រាម និងកញ្ឆា ២៥១២ក្រាម។

៨ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,០១ក្រាម។

PM : ១អង្គភាព

១ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់៕

ដោយ ៖ សហការី


ចែករំលែក៖