ខេត្តកណ្តាល ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញលិខិតបង្គាប់ការ ផ្អាកការងារលោកស្រី អនុសេនីយ៍ឯក ហួត ចាន់សុខ នាយរងផ្នែកសន្តិសុខនៃអធិដ្ឋាននគរបាលស្រុក ពញាឮ ព្រោះតែបានប្រព្រឹត្តកំហុសឆ្គង ។
លិខិតបង្គាប់ការ ស្នងការនគរបាលខេត្តកណ្តាល បង្គាប់
ប្រការ១ : ផ្អាកការងារបណ្តោះអាសន្នលោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ អត្តលេខ៦៣៥៥៤ នាយរងផ្នែក សន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ ដោយមូលហេតុ ប្រព្រឹត្តកំហុសមានចែងក្នុងបទបញ្ជា លេខ០០៦ បបជ ។
ប្រការ២ : សាមីខ្លួនត្រូវមកបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និង រងចាំការសម្រេចជាថ្មី។
ប្រការ៣: លោកស្នងការរងផែនការងារសេនាធិការ លោកស្នងការរងផែនការងារធនធានមនុស្ស លោកនាយការិយាល័យ បុគ្គលិក លោកអធិការនគរបាលស្រុកពញាឮ និងលោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ ត្រូវអនុវត្ត តាមលិខិតបង្គាប់ការនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សហការី