ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Man Utd ស្ថិតក្នុងចំណាត់ថ្នាក់អន់មួយពីអនាម័យចំណីអាហារក្នុងកីឡដ្ឋាន

ចែករំលែក៖

ក្លិបបិ​សាចក្រហម Manchester United ត្រូវបានគេប្រាប់ថា ត្រូវការកែលម្អសំខាន់ៗគឺចាំបាច់ដើម្បីធានាថាអាហារដែលលក់នៅកីឡដ្ឋាន Old Trafford មានសុវត្ថិភាពក្នុងការបរិភោគ។

ក្រុម Premier League មួយនេះត្រូវបានគេផ្តល់ចំណាត់ថ្នាក់ផ្កាយ១ក្នុងចំណោមការវាយតម្លៃអនាម័យចំណីអាហារក្នុងចំណាត់ថ្នាក់ផ្កាយ៥ បន្ទាប់ពីការត្រួតពិនិត្យរបស់ទីភ្នាក់ងារស្តង់ដារអាហារកាលពីខែមុន។

ក្លិបបិសាចក្រហមបានសារភាពថា សាច់មិនទាន់ឆ្អិនចំនួនតិចតួចត្រូវបានបម្រើដោយអចេតនាក្នុងអំឡុងពេលព្រឹត្តិការណ៍ដែលមិនមែនជាការប្រកួត។ នេះគឺជាបញ្ហាដាច់ដោយឡែកមួយ ហើយការបរាជ័យភ្លាមៗត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស។

ក្លិបបន្ថែមថា ពួកគេក៏កំពុងធ្វើសវនកម្មអាហារឯករាជ្យមួយផងដែរ ដើម្បីកំណត់ផ្នែកណាមួយនៃការកែលម្អបន្ថែមទៀត។

ក្លិបបញ្ជាក់ថា “បានយកចិត្តទុកដាក់ចំពោះឧប្បត្តិហេតុនេះយ៉ាងខ្លាំង ហើយចង់ធានាដល់អ្នកគាំទ្រ និងអតិថិជនដ៏មានតម្លៃរបស់យើងថា យើងរក្សាបាននូវស្តង់ដារធ្វើម្ហូបខ្ពស់បំផុត។ ក្លិបមានមោទនភាពចំពោះស្តង់ដារខ្ពស់ និងកំណត់ត្រាអនាម័យអាហារលំដាប់ផ្កាយ៥ដែលត្រូវបានផ្តល់រង្វាន់ដល់ពួកយើងក្នុងរយៈពេល៨ឆ្នាំកន្លងមក។ អ្នក​រាល់​គ្នា​នៅ​ក្លិប​ប្ដេជ្ញា​ថា​នឹង​ទទួល​បាន​ស្ថានភាព​អនាម័យ​អាហារ​លំដាប់​ផ្កាយ៥​របស់​យើង​ឡើង​វិញ​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន” ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖