ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកលាក់មុខ​ បន្តសម្លាប់មនុស្ស​តាមដងផ្លូវ​ចំនួន​ ៦នាក់​ និងរបួសធ្ងន់ស្រាល ៦នាក់ក្នុង​រយៈពេល​មួយថ្ងៃ!

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស​ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ​ បានកើតឡើងចំនួន ៧លើក បណ្តាលឱ្យមនុស្សស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ៦នាក់។ ដូច្នេះ​សូម​បេីកបរ​គោរព​សិទ្ធិ​អ្នក​ដទៃ​ និងគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! 

ក្នុង​ករណី​គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកើតឡើងចំនួន ៧លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ៦នាក់ (ស្រី ១នាក់), រងរបួសសរុប ៦នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ៤នាក់ (ស្រី ០នាក់) រងរបួសស្រាល ២នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៨នាក់ (យប់ ៧នាក់)។

ជាមួយគ្នានេះ​ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ មិនគោរពភ្លើងសញ្ញា ១លើក (ស្លាប់ ០នាក់) , មិនគោរពសិទ្ធិ ១លើក (ស្លាប់ ១នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ៣នាក់),ប្រជែងគ្រោះថ្នាក់ ៣លើក (ស្លាប់ ១នាក់)និងស្រវឹង ១លើក (ស្លាប់ ១នាក់) ៕

ដោយ៖ សហការី


ចែករំលែក៖