ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានកើតឡើងចំនួន ១២លើក (យប់ ៧លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ៥នាក់ (ស្រី ៤នាក់), រងរបួសសរុប ១៥នាក់ (ស្រី ៣នាក់), រងរបួសធ្ងន់ ៩នាក់ (ស្រី ២នាក់) រងរបួសស្រាល ៦នាក់ (ស្រី ១នាក់) និងមិនពាក់មួកសុវត្ថិភាព ៧នាក់ (យប់ ៣នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៥លើក (ស្លាប់ ២នាក់) , មិនគោរពសិទ្ធិ ៤លើក (ស្លាប់ ៣នាក់),ប្រជែងគ្រោះថ្នាក់ ២លើក (ស្លាប់ ០នាក់)និងងុយ ១លើក (ស្លាប់ ០នាក់) ៕
ដោយ ៖ សហការី