ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក​ ជូនដំណឹង​អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែធ្នូនេះ!

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣៖

ក្រសួង​ធនធាន​ទឹក​ បានបញ្ជាក់ថា​ នៅថ្ងៃទី២៥ និងទី២៦ ប្រព័ន្ធសម្ពាធខ្ពស់នៅលើប្រទេសចិនបន្តឥទ្ធិពលគ្របដណ្ដប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង ហើយចាប់ពីថ្ងៃទី២៧ ខែធ្នូ ឥទ្ធិពលប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន និងខ្យល់មូសុងឦសាននឹងចុះខ្សោយ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ធាតុអាកាសនៅតាមបណ្តាខេត្តជាប់ក្បែរនឹងភូមិសាស្ត្រជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានបន្តត្រជាក់នៅពេលព្រឹក។ ចាប់ពីថ្ងៃទី២៧ ខែធ្នូ ធាតុអាកាសត្រជាក់ថមថយ ជាមួយនឹងសីតុណ្ហភាពកើនឡើង។

១-តំបន់វាលទំនាប ៖

⁃ សីតុណ្ហភាពអប្បបរមាពី១៧-២២°C និងសីតុណ្ហភាពអតិបរមាពី២៧-២៩°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី

⁃ នៅថ្ងៃទី២៥-២៦ ខែធ្នូ ខេត្តប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងខេត្តសៀមរាប សីតុណ្ហភាពអប្បបរមាពី ១៧-១៩°C។

២-តំបន់ខ្ពង់រាប ៖ 

⁃ សីតុណ្ហភាពអប្បបរមាពី១៦-២១°C និងសីតុណ្ហភាពអតិបរមាពី២៦-២៨°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី

⁃ នៅថ្ងៃទី២៥-២៦ ខែធ្នូ ខេត្តឧត្តរមានជ័យ មណ្ឌលគិរី ព្រះវិហារ និងខេត្តរតនគិរី សីតុណ្ហភាពអប្បបរមាពី១៦-១៨°C។

៣-តំបន់មាត់សមុទ្រ ៖

⁃ សីតុណ្ហភាពអប្បបរមាពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី

⁃ រលកសមុទ្រមានកម្ពស់ពី១,៥០-២,០០ ម៉ែត្រ។

អាស្រ័យពីស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្ន ថែរក្សាសុខភាព ស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕

ដោយ៖ សហការី


ចែករំលែក៖