ភ្នំពេញ៖ ផ្លូវបេតុងមួយខ្សែរងការខូចខាតជាយូរឆ្នាំមកហេីយរងផលប៉ះពាលដល់ការធ្វេីដំណេីរនិងរកស៊ីរបស់បងប្អូនប្រជាពលរដ្ឋ ពេលនេះនៅព្រឹកថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២៣ អាជ្ញាធរសង្កាត់ចោមចៅទី៣ បានដាក់គ្រឿងចក្រដេីម្បីជួសជុលឱ្យល្អឡេីងវិញ។
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា ផ្លូវខាងលេីស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលទ្រុឌទ្រោមជាយូរមកហេីយ។
លោកបន្តថា ផ្លូវដែលត្រូវបានជួសជុលមានប្រវែង៧២ ម៉ែត្រ ទទឹង៨ម៉ែត្រ ហេីយថវិកាដែលជួសជុលនេះគឺមូលនិធិអភិវឌ្ឍរបស់សង្កាត់ចោមចៅទី៣។
ជាមួយគ្នានោះផងដែរ លោកស្រី ឈ្មោះ ថា ធីថា ជាអាជីវកលក់ដូរនៅទីនោះ បានឱ្យដឹងថា រូបគាត់រស់នៅទីនេះអស់រយៈពេល១០ឆ្នាំមកហេីយ ចំណែកផ្លូវដែលខូចខាងលេីគឺរយៈពេលប្រហែល៤ឆ្នាំមកហេីយ ដោយរងផលប៉ះពាលដល់ការរស់នៅនិងរកស៊ីយ៉ាងខ្លាំង តែមកដល់ពេលនេះដោយការយកចិត្តទុកដាក់របស់អាជ្ញាធរក៏បានជួសជុលឱ្យល្អស្អាតឡេីងវិញ ធ្វេីឱ្យរូបគាត់រំភេីបនិងសប្បាយចិត្ត ក៏អរគុណដល់អាជ្ញាធរសង្កាត់ចោមចៅទី៣ ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
ដោយ៖សុខាសែនជ័យ