ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានកើតឡើងចំនួន ១១លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ៨នាក់ (ស្រី ២នាក់), រងរបួសសរុប ១២នាក់ (ស្រី ១នាក់), រងរបួសធ្ងន់ ៧នាក់ (ស្រី ១នាក់) រងរបួសស្រាល ៥នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៨នាក់ (យប់ ១នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៨លើក (ស្លាប់ ៧នាក់) , មិនគោរពសិទ្ធិ ១លើក (ស្លាប់ ០នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ១នាក់) និងកត្តាយាន ១លើក (ស្លាប់ ០នាក់) ៕
ដោយ ៖ សិលា