ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ចិន្តាសោភា អនុញ្ញាតជូន លោក Thit Linn Ohn ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា ចូលជួបជំរាបលាក្នុងឱកាសដែល លោក បានបញ្ចប់បេសកកម្មការទូត

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអោយដឹងថា៖ នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន លោក Thit Linn Ohn ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជំរាបលាក្នុងឱកាសដែល លោក បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

សូមបញ្ជាក់ថា ៖ ភាគីទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា-មីយ៉ាន់ម៉ា ដែលបានកសាងឡើងលើមូលដ្ឋានដ៏រឹងមាំនៃមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង ជាពិសេសតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ 

លោក ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការគាំទ្ររបស់កម្ពុជាចំពោះមីយ៉ាន់ម៉ានៅក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងប្រទេសមីយ៉ាន់ម៉ា ៕

ដោយ ៖ សិលា


ចែករំលែក៖