ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់ ! បច្ចេកទេសទំនើប Port-a-Caths សម្រួលការចាក់ថ្នាំគីមី ព្យាបាលជំងឺមហារីក!

ចែករំលែក៖

ភ្នំពេញ ៖ ជាការអភិវឌ្ឍន៍បន្ថែមទៀតរបស់មន្ទីរពេទ្យកាល់ម៉ែត នូវឧបករណ៍ ក៏ដូចជាបច្ចេកទេសទំនើប ដើម្បីសម្រួលដល់ការព្យាបាល និងផាសុកភាពជូនដល់អ្នកជំងឺ។

Port-a-Caths: គឺជាឧបករណ៍ដែលជាធម្មតាត្រូវបានគេដាក់នៅក្រោមស្បែកផ្នែកខាងស្តាំនៃទ្រូង ភ្ជាប់ទៅនឹងបំពង់កាតេទែរ (Catheter) ដែលបញ្ចូលទៅក្នុងសរសៃឈាមវ៉ែនធំមួយនៅផ្នែកខាងស្តាំនៃបេះដូង ដែលគេហៅថា វ៉ែណា កាវ៉ា (Vena Cava)។ វាត្រូវបានប្រើប្រាស់ជាញឹកញាប់ សំរាប់អ្នកជំងឺដែលមានសរសៃឈាមវ៉ែនខ្សោយ តូចចង្អៀត ឬសម្រាប់អ្នកដែលត្រូវការប្រើប្រាស់ថ្នាំតាមសរសៃរយៈពេលយូរ ដែលជៀសវាងពីការចាក់ច្រើនដង ក៏ដូចជាផលលំបាកផ្សេងៗដែលអាចកើតមានពីការចាក់តាមសរសៃធម្មតា។

បច្ចេកទេសនេះ ត្រូវបានវេជ្ជបណ្ឌិតជំនាញប្រើប្រាស់សម្រាប់ការបញ្ចូលថ្នាំ បូមឈាម និងបញ្ចូលឈាមចំពោះ៖

   – អ្នកជំងឺមហារីក ដែលទទួលការព្យាបាលដោយថ្នាំគីមី 

   – ថ្នាំអង់ទីប៊ីយោទិចរយៈពេលយូរ 

   – អាហារូបត្ថម្ភតាមសរសៃឈាមរយៈពេលយូរ ។ល។

«សូមលោក លោកស្រីអញ្ជើញមកពិគ្រោះ បញ្ហាសុខភាព និងទទួលការព្យាបាល ជាមួយក្រុមគ្រូពេទ្យពហុឯកទេស និងជំនាញ នៅមន្ទីរពេទ្យកាល់ម៉ែត អោយបានទាន់ពេលវេលា ដើម្បីប្រសិទ្ធភាពខ្ពស់ក្នងវិធីសាស្រ្តនៃការព្យាបាល។» នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕ 

ដោយ ៖ សិលា


ចែករំលែក៖