ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៥៦នាក់ ក្នុង​បទល្មើសគ្រឿងញៀនទូទាំងប្រទេសនាថ្ងៃទី ២៨ ធ្នូនេះ!

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅរសៀល​ថ្ងៃ​ទី​២៨​  ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ បានបង្ហាញពី​លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសកម្ពុជា​ នៅថ្ងៃទី ២៨ ខែ​ធ្នូ ឆ្នាំ​២០២៣នេះ​ មានចំនួន ១៥ករណី​ និងកម្លាំង​សមត្ថកិច្ចជំនាញ​ បានឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៥៦នាក់ ។ ដូច្នេះ​សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !

ប្រភពដដែលបន្តថា​ ក្នុងចំណោម​ជនសង្ស័យចំនួន ៥៦ នាក់(ស្រី ៦នាក់) រួមមាន៖​ ជួញដូរ ២ករណី ឃាត់ ៣នាក់(ស្រី ០នាក់);​ ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៣នាក់(ស្រី ១នាក់);​ ប្រើប្រាស់ ៦ករណី ឃាត់ ៤០នាក់(ស្រី ៥នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែធ្នូ រួមមាន៖មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ១៤,៧២ក្រាម និង៥៨កញ្ចប់តូច។​ កេតាមីន(Ke) ស្មេីនិង​ ១៧,៥៧ក្រាម។​ ហេរ៉ូអុីន(Heroine) ស្មេីនិង​ ២១០០០,០ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ៨អង្គភាព

១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកKe ៩,៣៣ក្រាម និងHeroine ២១០០០,០ក្រាម។

២ / បាត់ដំបង៖ ប្រើប្រាស់ ២ករណី ឃាត់ ២១នាក់ ស្រី ៥នាក់ ចាប់យកKe ៨,២៤ក្រាម។

៣ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់។

៤ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៨នាក់ ចាប់យកIce ៤៦កញ្ចប់តូច។

៥ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់។

៦ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១០កញ្ចប់តូច។

៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់។

៨ / ស្វាយរៀង៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យលIce ២កញ្ចប់តូច។

កម្លាំងកងរាជអាវុធហត្ថខេត្ត​ ១អង្គភាព

១ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ១៤,៧២ក្រាម៕

ដោយ​៖ តារា​


ចែករំលែក៖