ទីក្រុងធំៗជាច្រើនរបស់សហរដ្ឋអាមេរិកបានអនុវត្តវិធានការសន្តិសុខដែលប្រសើរឡើង បន្ទាប់ពី FBI និងទីភ្នាក់ងារសហព័ន្ធជាច្រើនបានចេញការព្រមានអំពីការគំរាមកំហែងដែលអាចកើតមានក្នុងអំឡុងពេលចូលឆ្នំាសកល។
ទីក្រុងធំៗមួយចំនួនរបស់សហរដ្ឋអាមេរិកបានអនុវត្តវិធានការត្រួតពិនិត្យសន្តិសុខ ដើម្បីធានាឱ្យប្រជាជនស្វាគមន៍ឆ្នាំថ្មីឆ្នាំ 2024 ដោយសុវត្ថិភាព។
ចំណាត់ការនេះកើតឡើងបន្ទាប់ពីការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) និងទីភ្នាក់ងារសហព័ន្ធផ្សេងទៀតជាច្រើនបានចេញការព្រមានអំពីការគំរាមកំហែងដែលអាចកើតមានក្នុងអំឡុងពេលរដូវវិស្សមកាល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អភិបាលក្រុងញូវយ៉ក លោកស្រី Kathy Hochul បាននិយាយថា រដ្ឋាភិបាលរដ្ឋបានអនុវត្តវិធានការសន្តិសុខយ៉ាងតឹងរ៉ឹង នៅមុនថ្ងៃចូលឆ្នាំសកលនៅតំបន់ Times Square ។
កងកម្លាំងប៉ូលិសរដ្ឋញូវយ៉កនឹងបង្កើនកម្លាំងមនុស្ស ខណៈពេលដែលឆ្មាំជាតិរបស់រដ្ឋ និងភ្នាក់ងារផ្សេងទៀតនឹងបង្កើនការល្បាតជុំវិញតំបន់ដែលពិធីទម្លាក់គ្រាប់គ្រីស្តាល់នឹងប្រព្រឹត្តទៅនៅតំបន់ Times Square ។
ទន្ទឹមនឹងនេះ អភិបាលក្រុងញូវយ៉ក លោក Eric Adams បាននិយាយថា ទីក្រុងមិនបានកត់ត្រាការគំរាមកំហែងណាមួយទេ ប៉ុន្តែនៅតែមានវិធានការឆ្លើយតប។ លោកបញ្ជាក់ថា ពលរដ្ឋញូវយ៉កអាចស្វាគមន៍ឆ្នាំថ្មីដោយភាពស្ងប់ស្ងាត់ ព្រោះអាជ្ញាធរបានពង្រឹងសន្តិសុខទាំងលើដីនិងលើអាកាស៕ ដោយ៖ ធីរីណា
រូបថត៖ AFP