ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានី បានចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ជាបន្តបន្ទាប់​ យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។ 

ប្រភពដដែលបន្តថា​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០២​ និង៣០នាទី​ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ក្នុងរាជធានីភ្នំពេញ ចំនួន០២ករណី។

ករណីទី១៖  យកដងឆ័ត្រ និងដំបងឬស្សីព្រួតគ្នា វាយ ជនរងគ្រោះ បណ្តាលឱ្យរងរបួស និងវាយ ម៉ូតូបណ្តាលឱ្យខូចខាត) ប្រព្រឹត្តនៅចំណុចផ្លូវបំបែកជាបួន ផ្លូវ២៨គ្រួសារ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០៣:៣០នាទី។

សម្ភារៈខូចខាត៖  ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខកំពង់ឆ្នាំង១L-៧៦៦៥។

ករណីទី២៖ យកកាំបិតប៉័ងតោ,កាំបិតផ្គាក់ និងដំបងព្រួត គ្នា កាប់ និង វាយ ជនរងគ្រោះបណ្តាលឱ្យរង របួស ប្រព្រឹត្តនៅចំណុចផ្លូវបំបែកជាបួនប្រឡាយទឹកស្អុយ ផ្លូវលំ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៧:១៥នាទី។

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖

១-ឈ្មោះ នួន ចំណាន ហៅ ណាន់ ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវមិនចាំលេខ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក មុខរបរ មិនពិតប្រាកដ។

២-ឈ្មោះ វ៉ើន ដាវីន ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលេខ២០០២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ  មុខរបរ មិនពិតប្រាកដ។ 

៣-ឈ្មោះ កុល ពិសី ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ៤ ផ្លូវលេខ៦០៤ ភូមិ០៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក មុខរបរ សិស្សវិទ្យាល័យសាមគ្គី។

វត្ថុតាងចាប់យក៖ ដែកដងឆ័ត្រ ចំនួន០២ដើម,  ដំបងឬស្សី ចំនួន០១ដើម, កាំបិតបុ័ងតោ ចំនួន០២ដើម, កាំបិតផ្គាក់ ដងឈើ ចំនួន០១ដើម, រណា ចំនួន០២ដើម, ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ស សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១KH-១២៣៣, ម៉ូតូម៉ាក ហុងដាឌី្រម ពណ៌ខ្មៅ សេឆ្នាំ២០១៧ ពាក់ផ្លាក លេខភ្នំពេញ១GE-៩៧១៤។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ​៖ តារា​


ចែករំលែក៖