កាលពីថ្ងៃទី ១ ខែមករា ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា អុីស្រាអែលកំពុងដកកងកម្លាំងមួយចំនួនចេញពីតំបន់ហ្គាហ្សា ដើម្បីប្តូរទៅប្រតិបត្តិការដែលផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាស់។
មន្ត្រីអុីស្រាអែលម្នាក់បានបញ្ជាក់ថា សង្គ្រាមនឹងបន្ត ដោយបន្ថែមថាទាហានដែលដកចេញនឹងរៀបចំសម្រាប់សមរភូមិទីពីរដែលអាចនឹងបើកនៅក្នុងប្រទេសលីបង់។
ចាប់តាំងពីចាប់ផ្តើមការវាយលុករបស់ខ្លួននៅតំបន់ហ្គាហ្សា អុីស្រាអែលបានប្រកាសដំណាក់កាលសំខាន់ៗចំនួនបី។ ទីមួយគឺការបាញ់ផ្លោងយ៉ាងខ្លាំងដើម្បីជម្រះផ្លូវចូលដល់កម្លាំងជើងគោក និងជំរុញឱ្យជនស៊ីវិលជម្លៀសចេញ។ ទីពីរគឺការវាយលុកដីនៅថ្ងៃទី ២៧ ខែតុលា ដែលឥឡូវនេះគេឃើញរថក្រោះ និងទាហានអុីស្រាអែលវាយលុកភាគច្រើននៃតំបន់ Gaza Strip។
បច្ចុប្បន្ននេះ កងទ័ពអុីស្រាអែលកំពុងឈានចូលដល់ដំណាក់កាលទីបីនៃសង្រ្គាម ដែលផ្តោតលើបេសកកម្មស្វែងរកនិងកម្ទេច “ភេរវករ” នេះបើយោងតាមមន្ត្រីអុីស្រាអែលម្នាក់។
បន្ថែមពីលើការដកកងកម្លាំងប្រយុទ្ធ អុីស្រាអែលក៏បាននាំយកផ្នែកខ្លះនៃកងកម្លាំងបម្រុងត្រឡប់ទៅជីវិតស៊ីវិលវិញ ដើម្បីជួយសេដ្ឋកិច្ច ខណៈដែលប្រទេសនេះឈានចូលឆ្នាំថ្មីដោយរៀបចំឱ្យមានសង្រ្គាមដ៏យូរ។
អុីស្រាអែលបានប្រមូលអ្នកបម្រុងប្រហែល 300,000 នាក់សម្រាប់សង្រ្គាម ដែលស្មើនឹងប្រហែល 10% ទៅ 15% នៃកម្លាំងការងារ។ ប្រភពរដ្ឋាភិបាលបាននិយាយថា មនុស្សប្រហែលពី 200,000 ទៅ 250,000 នាក់នៅតែបំពេញកាតព្វកិច្ចសកម្ម និងអវត្តមានពីការងារ ឬសាកលវិទ្យាល័យ៕ ដោយ៖ ធីរីណា
រូបថត៖ hanoimoi.vn