ព័ត៌មានទាន់ហេតុការណ៍៖

ញត្តិគាំទ្រ របស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសគាំទ្រទាំងស្រុងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសគាំទ្រទាំងស្រុងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញ អនុក្រឹត្យលេខ៖ ០១ អនក្រ.បក ចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ កំណត់យកថ្ងៃទី២៩ធ្នូ ជា «ទិវាសន្តិភាព នៅកម្ពុជា» និងជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា។

សន្តិភាពនៅកម្ពុជាដែលកើតចេញមកពីនយោបាយឈ្នះឈ្នះ អាចត្រូវបានចាត់ទុកជាដំណាក់កាល សំខាន់បំផុតមួយនៃប្រវត្តិសាស្ត្ររបស់កម្ពុជាសម័យបច្ចុប្បន្ន។ នយោបាយនេះមានយុទ្ធសាស្ត្រ និងការដឹកនាំ ផ្ទាល់ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលសម្តេចនៅជានាយករដ្ឋមន្ត្រី ហើយសម្តេច បានយកជីវិតផ្ទាល់ធ្វើជាដើមទុនដើម្បីសម្រេចគោលដៅ។ ចំណែកលទ្ធផលដែលទទួលបាន គឺសុខសន្តិភាព និងការបង្រួបបង្រួមជាតិយ៉ាងពេញបរិបូរណ៍ ដែលមិនអាចកាត់ថ្លៃបាន។ សន្តិភាពនេះបាននិងកំពុងនាំមកជូន ប្រជាពលរដ្ឋនូវជីវភាពដ៏សុខក្សេមក្សាន្ត និងជាមូលដ្ឋាននៃការអភិវឌ្ឍ ភាពរីកចម្រើន រុងរឿងរបស់ព្រះរាជា ណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះ។

ជាថ្មីម្តងទៀត រដ្ឋសភាសូមកោតសរសើរយ៉ាងក្រៃលែងចំពោះសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលដែល បានចេញអនុក្រឹត្យកំណត់ «ទិវាសន្តិភាពនៅកម្ពុជា» ឱ្យទៅជាទិវានៃការចងចាំមួយទៀតសម្រាប់ សាធារណជនកម្ពុជា ជាពិសេស កូនចៅជំនាន់ក្រោយៗមកទៀត ដែលគួរតែដឹងនូវគុណូបការៈរបស់វីរជន ជំនាន់មុនៗ របស់ខ្លួនដែលបានបូជាជីវិតរហូតដល់ធ្វើឱ្យដែនដីសុវណ្ណភូមិកម្ពុជា មានសន្តិភាព សេរីភាព និង ការអភិវឌ្ឍដូចសព្វថ្ងៃ ហើយកូនចៅជំនាន់ក្រោយទាំងអស់គ្នាត្រូវតែចងចាំ និងខិតខំថែរក្សាសមិទ្ធផលដ៏ពិសិដ្ឋ នេះឱ្យខានតែបានតរៀងទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖