ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សស្លាប់ ៩នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់​ ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​នាថ្ងៃទី​០២​ មករានេះ!

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី០២ ខែមករា ឆ្នាំ​២០២៤នេះ​ បានកើតឡើងចំនួន ១៤លើក បណ្តាលឱ្យមនុស្សស្លាប់ ៩នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់។ 

ក្នុង​ករណី​គ្រោះថ្នាក់ចរាចរណ៍​ បានបញ្ជាក់ថា​ កើតឡើងចំនួន ១៤លើក (យប់ ៧លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ៩នាក់ (ស្រី ២នាក់), រងរបួសសរុប ១៣នាក់ (ស្រី ៣នាក់), រងរបួសធ្ងន់ ៩នាក់ (ស្រី ៣នាក់) រងរបួសស្រាល ៤នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ១៦នាក់ (យប់ ៦នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៨លើក (ស្លាប់ ៥នាក់) , មិនគោរពសិទ្ធិ ៣លើក (ស្លាប់ ៣នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ០នាក់) និងប្រជែងគ្រោះថ្នាក់ ២លើក (ស្លាប់ ១នាក់) ៕

ដោយ​៖ តារា​


ចែករំលែក៖