ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនជាតិចំនួន៣៧នាក់ បន្ទាប់ពីបង្កជម្លោះ និងចាក់សម្លាប់គ្នា នៅអគារខុនដូ មួយកន្លែង

ចែករំលែក៖

ភ្នំពេញ​៖​ ជន​ជាតិ​ចិន​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរ​ពេទ្យ បន្ទាប់មានជនជាតិចិនមួយក្រុមបានផឹកស៊ីជាមួយគ្នាបង្កជាជម្លោះរហូតដល់ប្រើអំពើហិង្សាចាក់សម្លាប់គ្នា។ក្រោយហេតុការណ៍នេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៣៧នាក់ដើម្បីសួរនាំ។

ហេតុការណ៍នេះបានបង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលាម៉ោង​១រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ​ខែ​មករា ​ឆ្នាំ​២០២៤​ នៅក្នុង​ខុនដូ​​ព្រីន​ស៍​ផ្លាហ្សា ជាប់មហាវិថី​សហព័ន្ធ​រុស្ស៊ី​អគារ​ទី​២​ ជាន់​ទី​ ៩​បន្ទប់លេខ​៩០៩​ ដែល​ស្ថិត​នៅ​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ ។ 

តាម​ប្រភព​ព័ត៌មាន​​ពី​សន្តិសុខ​យាម​នៅ​ខុនដូ​ព្រីន​ស៍ផ្លាហ្សាសា​ ​បាន​និយាយ​ប្រាប់​ថា​ជន​ជាតិ​ចិនមួយ​ក្រុម​បាន​ផឹក​សុី​នៅ​ផ្សារ​ ព្រីនស៍ផ្លាហ្សាដោយផឹកស្រាហេីយ​បាន​ឈ្លោះ​ប្រកែក​គ្នា​នឹង​ឈាន​ដល់​ប្រេីអំពេីហិង្សា​ ដេញ​វាយ​គ្នា​តាំង​ពី​កន្លែង​ផឹក​ស៊ី​នឹង​ដេញ​គ្នា​តាំង​ពី​ជាន់​ទី​១​រហូត​ដល់​ជាន់​ទី​៩នៅ​អគារ​២​នៅ​បន្ទប់​លេខ​ ៩០៩​ដោយ​ជន​បង្ក​ជា​ជនជាតិ​ចិន​ដូច​គ្នា​ចាក់​បណ្តាល​ឲ្យ​រង​របួស​ដក​ដង្ហើម​ចង្រិត​ហេីយ​ជន​បង្ក​បាន​គេច​ខ្លួន​បាត់​ ។ 

ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា​ខណៈ​ពេល​ភ្លាមៗ​ ជន​រងគ្រោះ​​​ រង​របួស​ធ្ងន់​ត្រូវ​បាន​បងប្អូន​នឹង​មិត្តភក្ដិ​ បាន​ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ រ៉ូយ៉ាល់​តែ​មក​ដល់​មន្ទីរពេទ្យ​ជន​រងគ្រោះ​បាន​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ​ ។ ចំណែក​ក្រុម​គ្រួសារ​ពេល​ភ្លាមៗ​បាន​ប្តឹង​សមត្ថកិច្ច​នគរបាល​ភ្លាមៗ​ដេីម្បី​ចុះ​មក​អន្តរាគមន៍។

សូមបានបញ្ជាក់បន្ថែម បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​មក​ដល់​ភ្លាម​ៗ​ បាន​រាយការណ៍​ទៅ​ផ្នែក​ជំនាញ​ ក្នុងនោះដោយមានកម្លាំងនគរបាលអធិការ​ខណ្ឌ​សែនសុខ​ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ​ចុះ​មកដល់​កន្លែង​កេីត​ហេតុ​ជា​បន្តបន្ទាប់​ ​ឃាត់​ខ្លួន​បានជនសង្ស័យ​ចំនួន​៣៧នាក់​(ស្រី​៥)​រក​ឃេីញមាន​ពាក់ព័ន្ធ​និងសារធាតុ​ញៀន​និង​ កាន់​កាប់​ អាវុធ​ខុស​ច្បាប់​ ដក​ហូត​វត្ថុ​តាងមួយ​ចំនួន​ មានដូចជាម្សៅ​ក្រាម​សថ្លា​ (សង្ស័យ​គ្រឿងញៀន​)​មួយ​ចំនួន​ កាំភ្លើង​ខ្លី​មួយ​ដេីម​,​ដំបង​ឆក់​,​ និង​កូន​កាំបិត​ ចុង​ស្រួច​ចំនួន​០៣ដេីម​,​ កាំបិត​ ប៉័​ងតោ០១ដេីម,និង​ ដំបង​ជ័រ​ចំនួន​០២កំណាត់​។

បច្ចុប្បន្នជនសង្ស័យ​ចំនួន​៣៧នាក់​(ស្រី​៥) ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖