ភ្នំពេញ៖ ស្ត្រីម្នាក់ជិះម៉ូតូមកផ្សារដេីម្បីរកទិញអីវ៉ាន់ខណៈជិះកាត់មុខតូបលក់ដូរស្ត្រីវ័យចំណាស់ម្នាក់ដោយកំពុងរៀបអីវ៉ាន់ស្រាប់តែទាក់មាត់គ្នាជេរគ្នាទៅវិញទៅមករហូតបង្កជាហិង្សាបណ្តាលឱ្យភាគីម្ខាងរងរបួសពេញខ្លួន។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ នៅផ្សារជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ សុ ភាស់ ភេទស្រីអាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូចេញពីផ្ទះទៅផ្សារជម្ពូវ័ន ដេីម្បីរកទិញអីវ៉ាន់ ពេលជិះឆ្លងកាត់តូបលក់ដូរមួយកន្លែងពេលនោះស្ត្រីម្នាក់កំពុងរៀបអីវ៉ាន់នៅមុខតូបពេលនោះស្រីនោះបានស្រែកថាជិះម៉ូតូប្រយ័ត្នប៉ះគាត់ ភ្លាមនោះគាត់ក៏បានតបថាបេីប៉ះគាត់សុំទោស។
ប្រភពដដែលបានបន្តថា បន្ទាប់មកក៏ជជែកគ្នាទៅវិញទៅមកភ្លាមនោះកូនប្រុសស្ត្រីដែលលក់ដូរក៏ស្ទុះមកព្រួតវាយបណ្តាលឱ្យរងរបួសមានស្លាកស្នាមពេញខ្លួន។
ក្រោយកេីតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបានចោមចៅទី៣ដេីម្បីសុំការអន្តរាគមន៍ ក្រោយពីទទួលបណ្តឹងកម្លាំងនគរបាលបានចុះទៅដល់កន្លែងកេីតហេតុតែជនបង្កបានគេចខ្លួនបាត់៕
ដោយ៖សុខាសែនជ័យ