ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ បានកើតឡើងចំនួន ០៩លើក (យប់ ០៣លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៥នាក់ (ស្រី ០១នាក់), រងរបួសសរុប ១៣នាក់ (ស្រី ០៦នាក់), រងរបួសធ្ងន់ ០៨នាក់ (ស្រី ០៤នាក់) រងរបួសស្រាល ០៥នាក់ (ស្រី ០២នាក់) និងមិនពាក់មួកសុវត្ថិភាព ១២នាក់ (យប់ ០៦នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៤លើក (ស្លាប់ ០៤នាក់) , មិនគោរពសិទ្ធិ ០២លើក (ស្លាប់ ០នាក់), មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០នាក់),ប្រជែងគ្រោះថ្នាក់ ០១លើក (ស្លាប់ ០នាក់)និងកត្តាយាន ០១លើក (ស្លាប់ ០១នាក់) ៕
ដោយ ៖ សិលា