ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ ចេញ សេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ពាក់ព័ន្ធនឹងការដាក់ពាក្យបណ្តឹង និងការទាក់ទងសាកសួរព័ត៌មាននានា ក្នុងក្របខ័ណ្ឌ នៃ យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
សូមបញ្ជាក់ថា ៖ ក្រសួងយុត្តិធម៌ មានកិត្តិយសសូមជម្រាបជូន សាធារណជន មេត្តាជ្រាបថា៖ ដើម្បីមានភាពងាយស្រួល ក្នុងការដាក់ពាក្យបណ្ដឹង ឬសាកសួរព័ត៌មាននានា ក្នុងក្របខ័ណ្ឌនៃ យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយ រឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សូមសាធារណជនមេត្តាទាក់ទងមកកាន់៖
១-ក្រុមការងារទទួលពាក្យបណ្ដឹង តាមលេខទូរសព្ទ 099 444 181 ឬតាមប្រព័ន្ធ តេឡេក្រាម ដែលមាន QR Code ខាងក្រោម៖
២-ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ តាមរយៈ៖
-លោក ជិន ម៉ាលីន 061 666 778
-លោក សេង ឌីណា 098 600 133
-លោកស្រី សុខ វិសាល 012 311 746
-លោកស្រី ឌី ម៉ូឡានី 095 789 569
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕
ដោយ ៖ សុខ ខេមរា