ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- ការពិភាក្សារវាងកម្ពុជានិងថៃដើម្បីផលប្រយោជន៍រៀងខ្លួនទាំងអស់គ្នា = នេះគឺជាការអនុវត្តនយោបាយឈ្នះ ឈ្នះ ដែលធ្លាប់ទទួលជោគជ័យទាំង២ខាង។

២-  បើដឹងថាសុទ្ធតែចាស់ៗអស់ហើយ = ម៉េចបានជានាំគ្នាប្រព្រឹត្តល្មើសច្បាប់?

៣ – ការដោះលែងទណ្ឌិតមិនមែនបង្ហាញពីការអនុវត្តលទ្ធិប្រជាធិបតេយ្យទេ = ការចាត់វិធានការណ៍ច្បាប់ចំពោះអ្នកប្រព្រឹត្តល្មើសច្បាប់គឺជាការពង្រឹងនីតិរដ្ឋ។

៣- ការរុះរើផ្សារក្រមួនមិនរៀបរយ គឺដើម្បីយកកន្លែងអភិវឌ្ឍន៍ឲ្យកាន់តែប្រសើឡើង = បើដើម្បីផលប្រយោជន៍រួមគឺជាការល្អ។

៤- ការក្លែងបន្លំឯកសារសាធារណៈគឺជាបាតុភាពអសកម្ម = បើជាអំពើពុករលួយនឹងគ្មានការចាត់វិធានការបង្ក្រាបទេ?

៥- នៅពេលធ្វើសកម្មភាពបម្រើក្រុមឧទ្ទាមក្រៅច្បាប់មិនឮថាមានជម្ងឺទេ = តែដល់ពេលចូលកុកស្រាប់តែឈឺភ្លាម នេះជាគ្រុនទន្សាយមែន ?

៦- បើមិនចង់រស់នៅបែកប្តីប្រពន្ធទេ = គាប្បីឈប់ធ្វើសកម្មភាពប្រឆាំងល្មើសច្បាប់បម្រើកលល្បិចរបស់ក្រុមឧទ្ទាមក្រៅច្បាប់។

៧- ការផុសហ្វេសប៌ុកប្រាប់លោកម៉ាក្រុងកុំឲ្យចាញ់បោកសម្តេច ហ៊ុន ម៉ាណែត = គឺជាសកម្មភាពបំផ្លាញផលប្រយោជន៍រួមរបស់ជាតិកម្ពុជាដែលទណ្ឌិតមេឧទ្ទាមក្រៅច្បាប់តែងតែធ្វើប្រឆាំងជាតិខ្លួនឯង?

៨- ការខ្វែងគំនិតគ្នារវាងគណបក្សប្រឆាំង = គឺជានយោបាយបំផ្លាញសម្លេងឆ្នោតផ្ទៃក្នុងខ្លួនឯង ?

៩- ការបែកបាក់មិនចុះសម្រុងគ្នារបស់បក្សប្រឆាំង = រ៉ុង ឈុន ទទួលស្គាល់ថាគឺជាបរាជ័យរបស់បក្សប្រឆាំង?

១០- ពួកគណបក្សប្រឆាំងដែលអួតថាជាអ្នកប្រជាធិបតេយ្យ = តែងតែធ្វើសកម្មភាពអនាធិបតេយ្យដែលជានយោបាយបរាជ័យរបស់ពួកគេ? ៕ 

ដោយ ៖ សិលា


ចែករំលែក៖