ព័ត៌មានទាន់ហេតុការណ៍៖

ភ្នាក់ងារទេសចរណ៍ប្រចាំការនៅតាមគោលដៅនានា តែងប្រទះឃើញសម្ភាររបស់ភ្ញៀវដែលបានភ្លេច និងប្រគល់ជូនម្ចាស់ដើមវិញ

ចែករំលែក៖

ខេត្តសៀមរាប៖ នៅថ្ងៃទី១៨ ខែមករា  ឆ្នាំ២០២៤ វេលាម៉ោង ១១និង៥៦នាទីថ្ងៃត្រង់ ក្រុមភ្នាក់ងារទេសចរណ៍ប្រចាំគោលដៅប្រាសាទតាព្រហ្ម បានប្រទះឃើញកាបូបស្ពាយពីក្រោយមួយពណ៌ខ្មៅ នៅចំនុចត្រឡែង កែងខាងលិចឆៀងខាងត្បូងនៃតួរប៉មកណ្តាល។ លុះនៅវេលាម៉ោង ១២និង០៨នាទី ភ្ញៀវប្រុសម្នាក់ជនជាតិ អៀរឡង់ គាត់បានមករកវិញ ដោយបានពិនិត្យឃើញថា ជារបស់គាត់ពិតមែន ក្រុមភ្នាក់ងារទេសចរណ៍ បានប្រគល់កាបូបជូនគាត់វិញ 

ចំណែកឯក្រុមការងារប្រចាំការនៅអតីតរាជធានីក្រុងអង្គរធំវិញ ថ្ងៃទី១៨ ខែមករា  ឆ្នាំ២០២៤នេះដែរ នៅវេលាម៉ោង១២និង១៧នាទីថែ្ងត្រង់ ភ្នាក់ងារទេសចរណ៍បានរើសបានកាបូបស្ពាយក្រោយពណ៌ខ្មៅមួយ ដែលភ្ញៀវទេសចរ បានភ្លេចនៅរួតទីមួយខាងត្បូង នៃប្រាសាទបាភួន។

បន្ទាប់មកនៅវេលាម៉ោង១២និង២៧នាទីថ្ងៃត្រង់ មានភ្ញៀវទេសចរ ភេទប្រុស ជនជាតិបារាំងម្នាក់ បានមកសួររក។ ក្រោយភ្ញៀវត្រួតពិនិត្យឃើញថា មិនមានបាត់បង់របស់អ្វី និងពិតជារបស់គាត់ពិតប្រាដកមែន ភ្នាក់ងារទេសចរណ៍ ក៏បានប្រគល់ការបូបខាងលើត្រឡប់ទៅកាន់ម្ចាស់វិញ៕

ដោយ៖ សូរិយា


ចែករំលែក៖