ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានចាត់ក្រុមការងារកងរាជអាវុធហត្ថ អញ្ជើញទទួលជួបជាមួយលោកអ៊ុំ ឈ្មោះ ឃឹម ហេង អាយុ៧៨ឆ្នាំ ប្រកបមុខរបរ ដើរលក់អំបោស និងរើសអេតចាយ ដើម្បីជួយឧបត្ថម្ភ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ វេលាម៉ោង១១:០០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់តំណាងឲ្យ លោកវរសេនីយ៍ទោ អ៉ិត ជីវី ប្រធានមន្ទីរកសាងកម្លាំង និងក្រុមការងារកងរាជអាវុធហត្ថ អញ្ជើញទទួលជួបជាមួយលោកអ៊ុំ ឈ្មោះ ឃឹម ហេង អាយុ៧៨ឆ្នាំ ប្រកបមុខរបរ ដើរលក់អំបោស និងរើសអេតចាយ មានទីលំនៅក្រុមទី១៦ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងនាំយកនូវអំណោយឧបត្ថម្ភរបស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ប្រគល់ជូនលោកអ៊ុំ រួមមាន÷ អង្ករ ចំនួន ០២បាវ ស្មើនឹង ៥០គីឡូក្រាម, ទឹកភេសជ្ជៈប៉ូវកម្លាំង ០២កេស, ប្រេងឆា ០៤ដប, ទឹកសុទ្ធ ០៣យួរ។ 

សូមជម្រាបជូនថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤កន្លងទៅ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ធ្លាប់បានជួបដោយចៃដន្យម្តងរួចហើយជាមួយលោកអ៊ុំ ឃឹម ហេង ពេលកំពុងដើរលក់អំបោសក្នុងផ្សារចិន ក្បែរផ្សារលើក្រុងព្រះសីហនុ និងប្រាប់គាត់ថាបើមានពេលទំនេរ អោយចូលមកក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ នឹងចាត់ក្រុមការងារយកសម្ភារ:គ្រឿងឧបភោគ បរិភោគមួយចំនួនឧបត្ថម្ភជូនគាត់ ៕

ដោយ ៖ សិលា


ចែករំលែក៖