ខេត្តប៉ៃលិន៖ បើតាមប្រភពពីអាជ្ញាធរឃុំស្ទឹងត្រង់បានឱ្យដឹងថា÷កាលពីវេលាម៉ោង១៩ និង ២១ នាទី ថ្ងៃទី២២ ខែ មករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយស្ត្រីម្នាក់បានជិះម៉ូតូឌុបកូនប្រុសស្រី ជិះលឿនមកដល់ផ្លូវកោង ស្រាប់តែរេចង្កូតជ្រុលទៅបុកពាងទឹករបស់អ្នកភូមិបណ្ដាលឱ្យដួលខ្លួនឯង នៅលើផ្លូវក្រាលកៅស៊ូ ជិះម៉ូតូក្នុងសភាពស្រវឹងស្រា ក្នុងទិសដៅពីជើងទៅត្បូងចំណុចសាលាយេស៊ូ ស្ថិតនៅក្នុងភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនបណ្ដាលឱ្យមនុស្សគ្រោះថ្នាក់ចំនួន ០៤ នាក់ រងរបួសធ្ងន់ ០២នាក់ ស្រាលម្នាក់ (ស្លាប់ម្នាក់ប្រុស) ខូចខាតម៉ូតូ ០១គ្រឿងកម្រិតស្រាល។
ប្រភពបានបន្តថា អ្នកបើកបរម៉ូតូត្រូវជាម្ដាយ ឈ្មោះ ឱក សារុន ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិភ្នំព្រាល ឃុំ ស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជិះម៉ូតូម៉ាកសង់ឌ្រីម ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ AARR 08 (រងរបួសធ្ងន់)។
អ្នករួមដំណើរជាកូនប្រុសស្រី៣នាក់ -ទី១ ឈ្មោះ ខេម ភក្រ្តា ភេទប្រុស អាយុ ១១ឆ្នាំ រស់នៅភូមិភ្នំព្រាល ឃុំ ស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(ត្រូវជាកូនស្លាប់)។
អ្នករួមដំណើរទី២ ឈ្មោះ ទេព វិច្ឆិកា ភេទប្រុស អាយុ ៦ឆ្នាំ រស់នៅភូមិភ្នំព្រាល ឃុំ ស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (រងរបួសធ្ងន់ត្រូវជាកូន)។
– អ្នករួមដំណើរទី៣ ឈ្មោះ គឿន ម៉ារីកា ភេទស្រី អាយុ ៣ឆ្នាំ រស់នៅភូមិភ្នំព្រាល ឃុំ ស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ (រងរបួសស្រាលត្រូវជាកូន)។
មូលហេតុនៃគ្រោះថ្នាក់:
– កត្តា: មនុស្សបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវកោង គ្រោះថ្នាក់និងមិនពាក់មួកសុវត្ថិភាព។
ប្រភពបានបន្តទៀតថា បច្ចុប្បន្ន ជនរងគ្រោះទាំង ០៣នាក់ខាងលើត្រូវបានរថយន្តសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដើម្បីសង្រ្គោះ , រីឯសពក្មេងរងគ្រោះសាច់ញាតិយកទៅធ្វើបុណ្យនៅវត្តដូនតាតាមប្រពៃណី ៕
ដោយ៖ ស សារ៉េត