ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារថ្នាក់ជាតិសម្រាប់គម្រោង“ការលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសនៅកម្ពុជា” (Improved Competitiveness of National Enterprises in Cambodia-ICONE)

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារអង្គរផាលេស រីសត និងស្ប៉ា ខេត្តសៀមរាប, លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការដឹកនាំការងារថ្នាក់ជាតិ បានដឹកនាំកិច្ចប្រជុំលើកទី ៣ របស់គណៈកម្មាធិការដឹកនាំការងារថ្នាក់ជាតិសម្រាប់គម្រោង “ការលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសនៅកម្ពុជា” (Improved Competitiveness of National Enterprises in Cambodia-ICONE) ។ គោលដៅចម្បងនៃកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តគម្រោង ICONE ឆ្នាំ២០២៣ និងផែនការសកម្មភាពសម្រាប់អនុវត្តគម្រោងសម្រាប់ឆ្នាំ២០២៤ ។ 

សូមបញ្ជាក់ថា ៖ កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី ដែលជាតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធចំនួន ៩, តំណាងស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា, តំណាងរដ្ឋបាលខេត្តសៀមរាប បន្ទាយមានជ័យ និងបាត់ដំបង, ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ), និងមន្ត្រីគម្រោង ICONE សរុបប្រមាណ ៣០ រូប ៕

ដោយ ៖ សិលា


ចែករំលែក៖