ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ០៣នាក់ជាប់ពាក់ព័ន្ធករណីលួចកាបូបស្ពាយកុំព្យូទ័រត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០២៤នេះ​បានឱ្យដឹងថា​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីលួចកាបូបស្ពាយកុំព្យូទ័រ កាលពីថ្ងៃទី២៤ ខែមករាម្សិលមិញនេះ​ ដែលប្រព្រឹត្តនៅចំណុចសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

អត្តសញ្ញាណជនសង្ស័យ៖

១-ឈ្មោះ ញ៉ន សម្បត្តិ ភេទប្រុស ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ។

២-ឈ្មោះ ហេង រស្មី ភេទប្រុស ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ។

៣-ឈ្មោះ វុត្ថា ចាន់សុធារតនា ភេទប្រុស ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ។

វត្ថុតាងចាប់យក៖ កាបូបស្ពាយពីក្រោយ ពណ៌ខ្មៅមួយ និងកុំព្យូទ័រយួរដៃម៉ាក ASUS ពណ៌ខ្មៅ មួយគ្រឿង។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់ឱ្យជនរងគ្រោះវិញតាមការស្នើសុំ។

បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចកំពុងឃាត់ខ្លួនជាបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាប់បន្តតាមនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖