ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អបអរសាទរសណ្ឋាគារ និងរីស៊ត Song Saa Private Island របស់កម្ពុជា ស្ថិតនៅក្នុងប្រជុំកោះរុង ភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ថា ៖  អបអរសាទរសណ្ឋាគារ និងរីស៊ត Song Saa Private Island របស់កម្ពុជា ស្ថិតនៅក្នុងប្រជុំកោះរុង ភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា និងមានចម្ងាយ ២៩ គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ ដែលបានជាប់ក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤ ជាសណ្ឋាគារ និងរីសតដែលល្អបំផុតនៅលើពិភពលោក «The best hotels and resorts in the world: The Gold List 2024» របស់ទស្សនាវដ្តីល្បីរបស់សហរដ្ឋអាមេរិក cntraveller.com ។

សូមញ្ជាក់ថា ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តជាប់ឆ្នេរទាំង៤ ជាសេនាធិការ រួមជាមួយក្លឹបឆ្នេរស្អាតជាងគេលើពិភពលោក បានប្រកាសប្ដេជ្ញារួមគ្នា អភិវឌ្ឍន៍ឆ្នេរសមុទ្រ ក្នុងខេត្តទាំង៤របស់កម្ពុជា មានខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប ប្រកបដោយនិរន្តរភាព ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ៕

ដោយ ៖ សិលា


ចែករំលែក៖