ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានដឹកនាំក្រុម Influencers /V-logges និងអ្នកជំនាញថតរូបមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ចុះទៅដល់ទីតាំងដែលជាតំបន់សក្តានុពលអេកូទេសចរណ៍កោះហាន

ចែករំលែក៖

ភ្នំពេញ ៖ ស្របតាមការងារគាំទ្រអាទិភាពអភិវឌ្ឍ៣(3Ds) របស់ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទៅលើអភិវឌ្ឍបរិវត្តកម្មឌីជីថល និងដើម្បីជំរុញអោយកាន់តែទូលំទូលាយនូវតំបន់សក្តានុពលក្នុងវិស័យទេសចរណ៍តាមប្រព័ន្ធឌីជីថល និងបណ្តាញសង្គម នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ម្សិលមុិញ លោក ឡាង សុលីណា ទីប្រឹក្សា និងជាអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានអង្គភាពបរិវត្តកម្មឌីជីថលក្រសួងទេសចរណ៍ បានដឹកនាំក្រុម Influencers /V-logges និងអ្នកជំនាញថតរូបមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ចុះទៅដល់ទីតាំងដែលជាតំបន់សក្តានុពលអេកូទេសចរណ៍កោះហាន ដោយមានការចូលរួមពីលោក វន ទុំ អនុប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង និងលោក សេង សុធា អ្នករៀបចំកញ្ចប់ទស្សនកិច្ចសម្រាប់សហគមន៍កោះហាន រួមទាំងមន្រ្តីមន្ទីរទេសចរណ៍មួយចំនួនទៀត។ សូមបញ្ជាក់ដែរថាការចុះទស្សនាផ្តិតរូបភាព និងវីដេអូនៅលើទឹកដីកោះហាននេះមានកិច្ចសហការពីក្រុមហ៊ុន Panasonic Cambodia។ 

នាថ្ងៃនោះដែរក្រុមការងារបានចុះទៅដល់ទីតាំងមួយចំនួនដូចជា៖ 

១- តំបន់បោះតង់

២- តំបន់ជិះកៃយាក់

៣- តំបន់ព្រៃលិចទឹក

៤- តំបន់មើលសត្វស្លាប 

៥- តំបន់សហគមន៍ 

៦- តំបន់ស្នាក់នៅ និងញាំអាហារជុំគ្នា ជាដើម។ល។

សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន មានទីតាំងស្ថិតលើដីកោះក្នុងឃុំកោះស្នែង យើងអាចធ្វើដំណើរឆ្លងតាមស្ពានសេកុង តាមផ្លូវជាតិលេខ៧ ពីទីរួមខេត្តស្ទឹងត្រែង ដែលមានចម្ងាយប្រហែល ២៤ គីឡូម៉ែត្រ៕

ដោយ ៖ សិលា


ចែករំលែក៖