ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង០៦:៣០នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នាវាទេសចរណ៍ចំនួន ០១គ្រឿង បានចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព។
សូមបញ្ជាក់ថា ៖ គោរពតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្ត រួមនឹងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក បានចេញប្រតិបត្តិការល្បាតចល័ត ឈរជើងតាមគោលដៅ ជួយសម្រួលចរាចរណ៍លើដងផ្លូវ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់សាធារណៈ ជូនភ្ញៀវទេសចរណ៍អន្តរជាតិ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។
សមត្ថកិច្ចបានបញ្ជាក់ថា ៖
+ នាវាមានឈ្មោះ SEABOURN ENCORE
– មានបណ្តោយ ២១០.៥០ម៉ែត្រ
– ទទឹង ២៨ម៉ែត្រ
– ជម្រៅទឹក ៦ម៉ែត្រ
– មកពីប្រទេសវៀតណាម
– មាននាវឹក ចំនួន ៤២៦នាក់ ស្រី ចំនួន ១០៤នាក់ មាន ៤៧សញ្ជាតិ
– មានភ្ញៀវទេសចរណ៍ ចំនួន ៥២៤នាក់ ស្រី ចំនួន ២៦៥នាក់ មាន ២៨សញ្ជាតិ ។
សមត្ថកិច្ចបានបន្តថា ៖ នាវាចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២០:០០នាទី រួចទៅប្រទេសថៃឡង់ដ៏ ៕
ដោយ ៖ សិលា