ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បានថ្លែងថា៖ សូមម្ចាស់ឡានឈ្មោះ ផល្លា សុីម៉េង ដែលមានទីលំរស់នៅខេត្តកណ្តាលចូលខ្លួនមកដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយជនរងគ្រោះស្លាប់ពីរនាក់ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅវេលាម៉ោង ១២ និង៤០នាទីរសៀល នៅស្រុកដងទុង។ លោកឧត្តមសេនីយ៍ទោ ស្នងការ បានសង្កត់ធ្ងន់ថា សូមម្ចាស់រថយន្តអញ្ជើញមកស្នងការដ្ឋាននគរបាលខេត្តកំពតនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
គួរជម្រាបជូនថា ករណី “គ្រោះថ្នាក់ចរាចរណ៍” រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ចំនួន ០២នាក់ (ប្រុស០១នាក់) លើ កំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ១២៤និង១២៥ ស្ថិតនៅចំនុចភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។ សមត្ថកិច្ចប្រចាំបញ្ជា ១១៧ ជួយអន្តរាគមន៍ ។
សូមជម្រាបថា កាលពីវេលាម៉ោង ១២ និង៥៥នាទីរសៀលមានករណី “គ្រោះថ្នាក់ចរាចរណ៍” រវាងរថយន្ត និងម៉ូតូ បណ្តាលឱ្យរបួសធ្ងន់ចំនួន ០២នាក់ (ប្រុស០១នាក់) លើ កំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ១២៤និង១២៥ ស្ថិតនៅចំនុចភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។
ក្រោយកេីតហេតុកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកដងទង់ សហការណ៍ជាមួយ កម្លាំងជំនាញនៃប៉ុស្តិ៍នគរបាលរដ្ឋបាលល្អាង បានចុះដល់កន្លែងកើតហេតុ វាស់វែង បញ្ជូនជនរងគ្រោះម្នាក់ទៅកាន់មន្ទីរពេទ្យ រីម៉ូតូរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំល្អាងជាបណ្តោះអាសន្ន និងបន្តស្រាវជ្រាវស្វែងរករថយន្តបង្ក ដើម្បីដោះស្រាយតាមនីតិវិធី៕
ដោយ៖ តារា