ព័ត៌មានទាន់ហេតុការណ៍៖

Update៖ លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​៖​ សូមម្ចាស់រថយន្តFord ឈ្មោះ ផល្លា សុីម៉េង ចូលខ្លួនមកដោះស្រាយករណីបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យជនរងគ្រោះស្លាប់២នាក់

ចែករំលែក៖

ខេត្ត​កំពត​៖​ លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពត​ នៅល្ងាចថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​ថា៖​ សូមម្ចាស់ឡានឈ្មោះ ផល្លា សុីម៉េង ដែលមានទីលំរស់នៅខេត្តកណ្តាលចូលខ្លួនមកដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយជនរងគ្រោះស្លាប់ពីរនាក់​ កាលពីថ្ងៃទី២៨​ ខែមករា​ ឆ្នាំ​២០២៤​ នៅវេលាម៉ោង ១២​ និង៤០នាទីរសៀល នៅស្រុកដងទុង។ លោកឧត្តមសេនីយ៍ទោ​ ស្នងការ​ បានសង្កត់ធ្ងន់ថា​ សូមម្ចាស់រថយន្តអញ្ជើញមកស្នងការដ្ឋាននគរបាលខេត្តកំពតនៅថ្ងៃទី០១​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ។

គួរជម្រាបជូនថា​ ករណី “គ្រោះថ្នាក់ចរាចរណ៍” រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ចំនួន ០២នាក់ (ប្រុស០១នាក់) លើ កំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ១២៤និង១២៥ ស្ថិតនៅចំនុចភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។ សមត្ថកិច្ចប្រចាំបញ្ជា ១១៧ ជួយអន្តរាគមន៍ ។

សូមជម្រាបថា​ កាលពីវេលាម៉ោង ១២​ និង៥៥នាទីរសៀល​មានករណី “គ្រោះថ្នាក់ចរាចរណ៍” រវាងរថយន្ត និងម៉ូតូ បណ្តាលឱ្យរបួសធ្ងន់ចំនួន ០២នាក់ (ប្រុស០១នាក់) លើ កំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ១២៤និង១២៥ ស្ថិតនៅចំនុចភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។

ក្រោយកេីតហេតុកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកដងទង់ សហការណ៍ជាមួយ កម្លាំងជំនាញនៃប៉ុស្តិ៍នគរបាលរដ្ឋបាលល្អាង បានចុះដល់កន្លែងកើតហេតុ វាស់វែង បញ្ជូនជនរងគ្រោះម្នាក់ទៅកាន់មន្ទីរពេទ្យ រីម៉ូតូរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំល្អាងជាបណ្តោះអាសន្ន និងបន្តស្រាវជ្រាវស្វែងរករថយន្តបង្ក ដើម្បីដោះស្រាយតាមនីតិវិធី៕

ដោយ៖ តារា


ចែករំលែក៖