ព័ត៌មានទាន់ហេតុការណ៍៖

នាងមានសង្សារ៤នាក់ហើយ សុខចិត្តដោះលែងចោល មកស្រឡាញ់ប្រុសថ្លៃថ្មី ! ឮថាខាងប្រុសក៏មានថ្មីដែរ នាងចង់ស្លាប់ព្រោះខកប្រាណ !

ចែករំលែក៖

ភ្នំពេញ ៖ មានអញ្ចឹងដែរ លែងសង្សារ៤នាក់ ..! ហើយយកអ្នកថ្មី នាងស្រឡាញ់គេណាស់ បាត់មុខមិនបាន ចុងក្រោយបែរជាគេមានថ្មី…នាងចង់ស្លាប់ ! ឱជីវិតក្មេងសម័យបច្ចេកវិទ្យា ស្នេហាទំនើបៗម្លេះ ? 

សូមបញ្ជាក់ថា ៖ នារី​វ័យក្មេង​ម្នាក់​ បាន​ធ្វើ​ដំណើរ​មក​លោត​ទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា​ដើម្បី​បញ្ជាក់​ពី​ចិត្ត​ស្មោះ និង​​មិន​​ចង់​​ឈឺ​ចាប់​​ព្រោះ​តែ​​ឃើញ​​បុរស​​​​ដែល​ខ្លួន​ស្រឡាញ់​​ស្ទើរ​​លេប​​​ ​ទៅ​​មាន​​ស្រី​ថ្មី​នៅ​នឹង​មុខ​នោះ ។ ​ 

ការ​ប៉ង​សម្លាប់​ខ្លួន​ គឺកើតឡើងកាលពី​វេលា​​ម៉ោង​ប្រមាណ​៣​រំលង​​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ២០២៤កន្លង​ទៅ តែ​ពុំ​បាន​សម្រេចទេ​ដោយ​​សារអ្នក​ដំណើរ​​នាំ​គ្នា​ឃាត់​ទាន់ ។ 

នារី​រូប​នេះត្រូវ​បាន​គេ​ស្គាល់ថា​ឈ្មោះ  យ៉ា  អាយុ​​​​១៨​ឆ្នាំ ជា​អ្នក​រត់​តុ​ក្នុង​ហាង​មួយ មាន​ស្រុក​​​កំ​ណើ​ត​​នៅ​​ខេត្តព​ោធិ៍​សាត់ ។ នៅ​ពេល​សាក​សួរ នាង​បាន​​​​និយាយ​​ទាំង​​​​យំយែក​ថា មូលហេតុ ដែល​​​ធ្វើ​ឱ្យ​នាង​​មក​ប៉ង​លោត​ទឹក​សម្លាប់​ខ្លួន គឺដើម្បី​​បញ្ជាក់​ពី​ចិត្ត​ស្មោះ​និង​ក្តី​ស្រឡាញ់​ ដែល​នាង​​​ស្រឡាញ់​បុរស​ម្នាក់​ខ្លាំង​ណាស់ តែ​បុរស​​នោះ​បែរជា​បែកចិត្ត​ពី​នាង​ទៅ​មាន​ស្រី​ថ្មី ។ 

នាងបាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា នាង​​​​ស្រឡាញ់​បុរស​ម្នាក់​ឈ្មោះ​ ឆេ​ង ហ័ង រ​យៈ​​​​ពេល​​១​​​ឆ្នាំ​​មក​​​ហើយ​​ និង​បានរស់​នៅ​ជាមួយ​គ្នា​ដូច​ប្តី​​-​ប្រពន្ធ តែ​បុរស​រូប​នេះ​បែរ​ជា​​មាន​ស្រី​ថ្មី​ ។​ នៅ​មុន​​ពេល​មក​លោតទឹក នាង​បានឮ​សង្សារ​និយាយ​​ប្រាប់​មិត្តភ័ក្តិគេ​ថា ខ្លួន​បាន​អស់ចិត្ត​ពី​នាង​បន្តិច​ម្តង​ៗហើយ ។ នៅ​ពេល​ឮបែប​នេះភ្លាម ​នាង​ក៏​បាន​​ចេញពីផ្ទះមក​លោតទឹក​ប៉ង​​សម្លាប់​ខ្លួន​តែ​ម្តងព្រោះតែ​បុរស​ដែល​នាង​ស្រឡាញ់​ស្ទើរ​លេប​ គេលែង​ស្រឡាញ់​នាង​ទៀត​ហើយ ។ 

នាង យ៉ា និយាយ​ទៀត​ថា ៖ នាង​​ស្រឡាញ់​បុរស​ម្នាក់​នោះ​ខ្លាំង​ណាស់ ស្រឡាញ់​ជាង​ឪពុក​ម្តាយ​នាង​ទៅ​ទៀត ។ កាលពី​មិន​ទាន់​ស្គាល់​មនុស្ស​ប្រុសម្នាក់​ហ្នឹង​ នាង​មាន​សង្សា​រ៤​នាក់​ក្នុង​ពេល​តែ​មួយ តែ​ដល់​បាន​ស្គាល់​បុរស​ចុង​ក្រោយ​នេះ​ នាង​ក៏​សុំ​បែក​សង្សារ​មុន​ទាំងអស់ ដោយគ្មានអាឡោះអាល័យ រឿងអីចុងក្រោយ ស្រឡាញ់តែប្រុសបងម្នាក់សោះ បែជាបងមានអ្នកថ្មី អូនលែងចង់រស់ទៀតហើយចឹង ។ 

នាង​និយាយថា ៖  «ខ្ញុំ​ចង់​ស្លាប់​ទៅ​ស្រួល​ជាងមិន​ចង់​ឈឺចាប់​ មើលឃើញ​មនុស្សដែល​ខ្លួន​ស្រឡាញ់​មាន​ស្រី​ថ្មី​នៅ​នឹងមុខ​នោះ​ទេ» ។ ​បន្ទាប់​ពី​ឃាត់​សាកសួរនិង​ធ្វើការ​អប់រំ​មក នាង​ក៏​លែង​ចង់​ស្លាប់​ទៀត ហើយ​​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​វិញ​បាត់​ទៅ ។

កាយវិការ​នារី​បរាជ័យ​ស្នេហា​រូបនេះ​  ត្រូវ​បាន​​អ្នក​បញ្ចេញមតិ​តាម​បណ្តាញ​សង្គម​​ថ្កោល​ទោស ខណៈ​ដែល​នាង​ថា ស្រឡាញ់​បុរស​រូប​នេះ​ខ្លាំង​ណាស់ខ្លាំង​ជាង​ឪពុក​ម្តាយ​ទៅ​ទៀត ។ ពុទ្ធោ​អើយ ហេតុ​អ្វី​បានជា​នាង​និយាយ​ភាសា​លាមក​​​បែប​នេះ ? 

សូមរម្លឹកថា ៖ មេត្តាសុភាពបុរស នារី បង្កើតស្នេហា ដោយបញ្ញា មិនមែនជាឆាកល្ខោនទេ ស្រឡាញ់ហើយ ស្មោះហើយ ដាក់ទុករស់នៅជាមួយគ្នាហើយ គឺកាន់ដៃគ្នា១ជីវិត។ កុំអោយសង្គមស្តីបន្ទោស កុំបំពាន ប្រពៃណីជាតិ ត្រូវដើរតាមគន្លងធម៌ ឪពុកម្តាយ ដើម្បី ឱ្យជីវិតយើងជួបសេចក្តីផូផង់ ជាគូគាប់ពេញមួយជីវិត ៕ 

ដោយ ៖ សិលា


ចែករំលែក៖