ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់យានយន្តល្មើស ចំនួន១៩៧គ្រឿង​ លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល កម្លាំងសមត្ថកិច្ចជំនាញ​ តាមបណ្ដាខណ្ឌឃាត់យានយន្តល្មើស ចំនួន១៩៧គ្រឿង​។ 

ប្រភពដដែលបន្តថា​ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០៣ ខែកុម្ភៈ  តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖

ឃាត់យានយន្តល្មើស ចំនួន១៩៧គ្រឿង ( រថយន្ត ចំនួន៣៨គ្រឿង, ម៉ូតូ ចំនួន១៥៩គ្រឿង)

១.ល្មើសជាតិស្រវឹង ចំនួន៧៧គ្រឿង

+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន២៨គ្រឿង

-អ្នកបើកបរម៉ូតូ ចំនួន១៧នាក់

-អ្នកបើកបររថយន្ត ចំនួន១១នាក់

+កម្រិត ០.៤០ mg/L ឡើង ចំនួន៤៩គ្រឿង

-អ្នកបើកបរម៉ូតូ ចំនួន១៩នាក់

-អ្នកបើកបររថយន្ត ចំនួន៣០នាក់

២.បទល្មើសផ្សេងៗ ចំនួន១២០គ្រឿង

– មិនពាក់មួកសុវត្ថិភាព ចំនួន១០៩គ្រឿង

– គ្មានបណ្ណបេីកបររថយន្ត ចំនួន០៨គ្រឿង

– ម៉ូតូកែច្នៃស៉ីម៉ាំង​ ចំនួន០៣គ្រឿង

៣. វិធានការអប់រំ​ ចំនួន៨៨នាក់

+ អប់រំអ្នកបេីកបរមានជាតិអាល់កុល​ក្រោម​ ០.២៥ mg/L ចំនួន​១៨នាក់ មាន​ :

  -​ អ្នកបេីកបរម៉ូតូ​ ចំនួន០៥នាក់ ​

  -​ អ្នកបេីកបររថយន្ត​ ចំនួន១៣នាក់  

​ + អប់រំអ្នកបេីកបរផ្សេងៗ

  -​ មិនពាក់មួកសុវត្ថិភាព​ ចំនួន៧០នាក់៕

ដោយ៖ តារា


ចែករំលែក៖