ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា លទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល កម្លាំងសមត្ថកិច្ចជំនាញ តាមបណ្ដាខណ្ឌឃាត់យានយន្តល្មើស ចំនួន១៩៧គ្រឿង។
ប្រភពដដែលបន្តថា ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០៣ ខែកុម្ភៈ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖
ឃាត់យានយន្តល្មើស ចំនួន១៩៧គ្រឿង ( រថយន្ត ចំនួន៣៨គ្រឿង, ម៉ូតូ ចំនួន១៥៩គ្រឿង)
១.ល្មើសជាតិស្រវឹង ចំនួន៧៧គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន២៨គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១៧នាក់
-អ្នកបើកបររថយន្ត ចំនួន១១នាក់
+កម្រិត ០.៤០ mg/L ឡើង ចំនួន៤៩គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១៩នាក់
-អ្នកបើកបររថយន្ត ចំនួន៣០នាក់
២.បទល្មើសផ្សេងៗ ចំនួន១២០គ្រឿង
– មិនពាក់មួកសុវត្ថិភាព ចំនួន១០៩គ្រឿង
– គ្មានបណ្ណបេីកបររថយន្ត ចំនួន០៨គ្រឿង
– ម៉ូតូកែច្នៃស៉ីម៉ាំង ចំនួន០៣គ្រឿង
៣. វិធានការអប់រំ ចំនួន៨៨នាក់
+ អប់រំអ្នកបេីកបរមានជាតិអាល់កុលក្រោម ០.២៥ mg/L ចំនួន១៨នាក់ មាន :
- អ្នកបេីកបរម៉ូតូ ចំនួន០៥នាក់
- អ្នកបេីកបររថយន្ត ចំនួន១៣នាក់
+ អប់រំអ្នកបេីកបរផ្សេងៗ
- មិនពាក់មួកសុវត្ថិភាព ចំនួន៧០នាក់៕
ដោយ៖ តារា