ព័ត៌មានទាន់ហេតុការណ៍៖

បុកស្លាប់ទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ រថយន្តLexusRX300 បេីកបុកស្រ្តីម្នាក់ជាសន្តិសុខកំពុងជិះម៉ូតូបត់ឆ្លងផ្លូវរបណ្តាលឱ្យស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបេីករថយន្តម៉ាក​ Lexus RX300យ៉ាងលឿនមិនប្រយ័ត្ន​ បានបុកស្រ្តីម្នាក់ជាសន្តិសុខ​ដែលកំពុងជិះម៉ូតូបត់ឆ្លងផ្លូវ​ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង ៥០នាទីព្រឹកថ្ងៃទី ៧ខែកុម្ភៈ​ ឆ្នាំ២០២៤​ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ក្នុងសង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

    ជនរងគ្រោះអ្នកបើកបរម៉ូតូម៉ាកនិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1FE-0563 មានស្រ្តីឈ្មោះ រឿន សោភ័ណ្ឌ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរសន្តិសុខ អាស័យដ្ឋាន ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល(ស្លាប់នៅនិងកន្លែង)​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញស្រ្តីរងគ្រោះបានជិះម៉ូតូម៉ាកនិចពណ៌ស​ មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1FE-0563 ធ្វេីដំណេីរចេញពីផ្លូវបេតុង​ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យម​ ខណៈពេលជិះមកដល់ចំណុចកើតហេតុក៏បត់ឆ្វេងឆ្លងតាមបណ្តោយផ្លូវ៦០ម៉ែត្រ ពេលនោះដែរស្រាប់តែមានរថយន្តបង្កម៉ាក LexusRX300ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2R-1842បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿននិងជាន់ហ្រ្វាំងមិនទាន់ក៏បានជ្រុលទៅបុកចំពីមុខម៉ូតូពេញទំហឹងបណ្ដាលឲ្យប៉ើងជាច្រើនម៉ែត្រធ្វេីឲ្យស្រ្តីជាម្ចាស់ម៉ូតូបោកនឹងផ្លូវស្លាប់ភ្លាមៗយ៉ាងរន្ធត់​ ។ ចំណែករថយន្តបង្កបានបួងចង្កូតបត់ត្រឡប់ក្រោយព្យាយាមបើករត់គេចខ្លួន គាប់ជួនមានមន្ត្រីសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងធ្វើដំណើរឆ្លងកាត់ឃើញហេតុការណ៍ក៏បានជិះប្រដេញតាមពីក្រោយរហូតឃាត់បានទាំងអ្នកបើកបរនិងរថយន្ត​ ។ 

    ក្រោយមក​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះធ្វេីការវាស់វែងនិងប្រគល់ឲ្យមន្ត្រីជំនាញចរាចរណ៍​ នៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ​ ដេីម្បីដោះស្រាយបន្តតាមនីតិវិធី​ ។​ ដោយឡែកសពជនរងគ្រោះ​ សមត្ថកិច្ចធ្វេីកំណត់ហេតុរួច​ ក៏ប្រគល់ឲ្យសាច់ញាតិបងប្អូនយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖