ខេត្តកំពង់ឆ្នាំង ៖ កម្លាំងសមត្ថកិច្ចរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង សហការជាមួយនិងអាជ្ញាធរមូលដ្ឋាននាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ ដែលជនខិលខូចលបលួចដាក់នៅក្នុងភូមិសាស្រ្តស្រុករលាប្អៀនិងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានប្រាប់ឱ្យដឹងថា នៅក្នុងប្របតិការនេះ មន្រ្តីជំនាញជលផលបានបាន សហការជាមួយអាជ្ញាធរឃុំពាមឆ្កោក សហគមន៍នេសាទអន្លង់មេត្រី និងសហគមន៍កងមាស ។ បានចេញប្រតិបត្តិការបង្រ្កាបបទល្មើសជលផលនៅ ក្នុងភូមិសាស្ត្រផ្សេងគ្នា ក្នុងនោះនៅចំណុចក្បាលកន្លង់ ស្ថិតក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង និងមួយករណីទៀត នៅចំណុចចុងស្ទឹង ទួលអំពិល (បឹងធំ) ឃុំគោក ស្ថិតក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលបានបញ្ជាក់ថា ជាលទ្ធផលនៃប្រតិបត្តិការនេះ សមត្ថកិច្ច បានចុះរុះរើដុតបំផ្លាញចោល បទល្មើស របាំងស្បៃមុង២ករណី ប្រវែង ៦០០ម៉ែត្រ ក្នុងភូមិសាស្ត្រ ស្រុកជលគិរី និងស្រុករលាប្អៀរ ។ បានចុះរុះរើកម្ទេចចោលរបាំងលូស្បៃមុងចំនួន២ករណី នៅហ្នឹងកន្លែង ស្មើនឹង ១៥កន្លែង ប្រវែង៦០០ម៉ែត្រ លូស្បៃមុងចំនួន១៥មាត់ បង្គោលចំនួន២២០ដើម និងត្រីចម្រុះចំនួន៣០ គីឡូក្រាម ចាក់លែងចូលដែននេសាទវិញផងដែរ។ ជាទូទៅបទល្មើសនេសាទតែងតែមានជលខិលខូចចូលទៅធ្វើសកម្មភាពល្មើសច្បាប់ បើទោះបីជាសមត្ថកិច្ចខិតខំបង្រ្កាបយ៉ាងណាក៏ដោយ តែបទល្មើសទាំងនេះនៅតែកើតឡើងគួរឱ្យព្រួយបារម្ភ ដែលទាមទារឱ្យមានការចូលរួមសហការគ្នា ក្នុងការបង្រ្កាបបទល្មើសនេសាទនេះ ៕
ដោយ៖ ចន្ថា