ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្តេចធិបតី ថ្លែងថា ការចូលរួមពីវិស័យឯកជនបានដើរតួនាទី យ៉ាងសំខាន់ក្នុងការបង្កើតការងារជូនដល់បងប្អូនប្រជាពលរដ្ឋ ខណៈរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាទាំងបច្ចុប្បន្ន និងអនាគតបានកំពុងបន្តផ្តល់អាទិភាពខ្ពស់ចំពោះការអភិវិឌ្ឍវិស័យការងារ និងសន្តិសុខសង្គម ពោលគឺ«ប្រជាជនម្នាក់គឺមានអាជីពមួយ»។
-សម្តេចធិបតី ថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ទៅប្រទេសថៃ គឺមានកិច្ចការងារជាច្រើនដែលបានពិភាក្សាគ្នាជាមួយនាយករដ្ឋមន្រ្តីថៃ ដោយក្នុងនោះមានបីចំណុចដែលសំខាន់ដូចជា ៖១វិស័យការទូតសន្តិសុខ, ២វិស័យសេដ្ឋកិច្ច និងទី៣គឺការងារពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ។
-សម្ដេមធិបតី ថ្លែងថា ចាប់តាំងពីចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈដំបូង មកទល់នឹងខែកុម្ភៈ ឆ្នាំ២០២៤ នេះ មានយុវជន និងពលរដ្ឋនានាចូលរៀនជំនា ញវិជ្ជាជីវៈបានជាង ២៧០០០នាក់។
-សម្ដេចធិបតី ថ្លែងថា ទស្សនកិច្ចនៅថៃ ៩ ម៉ោង ខ្ញុំ(សម្ដេចធិបតី នាយករដ្ឋមន្ត្រី) និងនាយករដ្ឋមន្ត្រីថៃ បានពិភាក្សាទៅលើ ៣ ចំណុចជាសំខាន់ ក្នុងនោះទី១ គឺ នយោ បាយការទូត។ ចំណុចនេះភាគីកម្ពុជា-ថៃ បានព្រមព្រៀងបង្កើនកម្រិតទំនាក់ទំនងប្រទេសទាំងពីរ ដ ល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ។ ទី២ ពិភាក្សាលើទំនាក់ទំនងក្នុងវិស័យសេដ្ឋកិច្ច ជាពិសេសពិភា ក្សាលើការបង្កើនការវិនិយោគនៅកម្ពុជា។ ទី៣ ពិភាក្សាពីការបង្កើនទីផ្សារការងារសម្រាប់ពលករ កម្ពុជានៅថៃ។
-សម្ដេចធិបតី ថ្លែងថា ចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ចាប់ពីខែសីហា ឆ្នាំ២០២៣មកដល់ពេលនេះ គឺបានទាក់ម៉ូយបានប្រមាណ១៧២គម្រោង មានទុនវិយោគ ជិត៤ពាន់ លានដុល្លារ និងអាចបង្កើតការងារជូនកូនចៅប្រជាពលរដ្ឋជាង១៩ម៉ឺនកន្លែង ។
-សម្ដេចធិបតី ថ្លែងនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេស អូស្ត្រាលី នាខែមីនាឆាប់ៗខាងមុខនេះ។
-សម្ដេចធិបតី ថ្លែងថា អំឡុងទស្សនកិច្ចនៅថៃ ខ្ញុំ(សម្ដេចធិបតីនា យករដ្ឋមន្ត្រី) និងនាយករដ្ឋមន្ត្រីថៃ បានពិភាក្សាដើម្បីស្វែងរកមធ្យោបាយទាញយកផលរួមគ្នា ពីរ៉ែ ប្រេងកាត ដែលស្ថិតនៅតំបន់ត្រួតគ្នានៃប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ។
-សម្ដេចធិបតី ប្រកាសផ្តាំទៅក្រុមប្រឆាំង សម្តេចធិបតីហ៊ុន ម៉ាណែត បានថ្លែងថា ត្រកូលហ៊ុន គ្មានបំណងណាមួយក្បត់ជាតិនោះទេ គឺមានតែធ្វើអ្វី គ្រប់យ៉ាងដើម្បីជាតិ។
-សម្ដេចធិបតី ថ្លែងថា បញ្ហាព្រំដែនទឹក រវាងកម្ពុជា និងថៃ គឺកម្ពុជា នៅតែបន្តចរចាដោយប្រុងប្រយ័ត្នជាមួយថៃជាបន្តទៀត។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងបង្កើតអគ្គកុងស៊ុលកម្ពុជានៅខេត្តភាគខាងត្បូងប្រទេសថៃ ដើម្បីងាយស្រួលផ្ដល់កិច្ចគាំពារដល់ពលករខ្មែរដែលកំពុងធ្វើការនៅទីនោះ ។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាល កំពុងខិតខំបង្កើតការងារក្នុងស្រុកឱ្យកានតែច្រើន ដើម្បី កាត់បន្ថយការធ្វើចំណាកស្រុកទៅរកការងារនៅក្រៅប្រទេស ឬក៏សូម្បីតែការធ្វើចំណាកស្រុកទៅរកការ ងារធ្វើក្នុងស្រុកដទៃទៀតក្នុងប្រទេសកម្ពុជាផងដែរ ។
-សម្ដេចធិបតី ថ្លែងថា ទោះក្នុងពេលបំពេញទស្សនកិច្ចនៅក្រៅប្រទេសសម្ដេចមានកាលវិភាគការងារដ៏មមាញឹកយ៉ាងណាក៏ដោយ ក៏សម្ដេចគ្មានភាពនឿយហត់ឡើយ។ សម្រាប់សម្ដេច គឺចង់បានពេលធ្វើដំណើរត្រឡប់មកកម្ពុជាជាមួយភាពសប្បាយចិត្ត ព្រោះសម្ដេចបានប្រើពេលវេលាឱ្យអស់ពីលទ្ធភាព ដើម្បីផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាជន ប្រើដើម្បីបំពេញកាតព្វកិច្ចក្នុងនាមជារាជរដ្ឋាភិបាល។
ដោយឡែកលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានថ្លែងឱ្យដឹងដែរថា កម្មករកម្ពុជា ដែលចេញទៅ ធ្វើការនៅក្រៅប្រទេស បានផ្ញើប្រាក់មកឱ្យក្រុមគ្រួសារកាលពីឆ្នាំ២០២៣ មានទំហំទឹកប្រាក់ជាង ២,៩ ប៊ីលានដុល្លារ៕
ដោយ៖ស តារា