ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា លទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល កាលពីយប់មិញនេះ ជាលទ្ធផលកម្លាំងជំនាញ បានឃាត់យានយន្តល្មើស ចំនួន៩៧ គ្រឿង។
ក្នុងប្រតិបត្តិការនោះ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖
ឃាត់យានយន្តល្មើស ចំនួន៩៧ គ្រឿង (រថយន្ត ចំនួន៣៧គ្រឿង, ម៉ូតូ ចំនួន៦០គ្រឿង)
១.ល្មើសជាតិស្រវឹង ចំនួន៤៩គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន១៣គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន០៣នាក់
-អ្នកបើកបររថយន្ត ចំនួន១០នាក់
+កម្រិត ០.៤០ mg/L ឡើង ចំនួន៣៦គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន២០នាក់
-អ្នកបើកបររថយន្ត ចំនួន១៦នាក់
២.បទល្មើសផ្សេងៗ ចំនួន៤៨គ្រឿង
-អត់មួកសុវត្ថិភាព ចំនួន៣៣គ្រឿង
-ម៉ូតូគ្មានប័ណ្ណបើកបរ ចំនួន០៣គ្រឿង
-ម៉ូតូជិះបញ្រ្ចាស ចំនួន០១គ្រឿង
-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន១១គ្រឿង៕
ដោយ៖ តារា